អភិធម្មបិដក អកុសលវិបាកជាអព្យាក្រឹត
អកុសលវិបកជាអព្យាក្រឹត ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច ។ ចក្ខុវិញ្ញាណ ជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ កើតឡើងហើយព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជាអកុសល ។ បេ ។ សោតវិញ្ញាណច្រឡំដោយឧបេក្ខា មាន សំឡេងជាអារម្មណ៍ កើតឡើងហើយ ។ បេ ។ ឃានវិញ្ញាណ ច្រឡំដោយ ឧបេក្ខា មានក្លិនជាអារម្មណ៍ កើតឡើងហើយ ។ បេ ។ ជិវ្ហាវិញ្ញាណ ច្រឡំ ដោយឧបេក្ខា មានរសជាអារម្មណ៍ កើតឡើងហើយ ។ បេ ។ កាយវិញ្ញាណ ច្រឡំដោយទុក្ខ មានផោដ្ឋព្វៈជាអារម្មណ៍ កើតឡើងហើយ ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត ទុក្ខ ឯកគ្គតា របស់ចិត្ត មនិន្ទ្រិយ ទុក្ខ្រិន្ទិយ ជីវិត្រិន្ទិយ ឬក៏ពួកអរូបធម៌ដទៃណា ដែល កើតឡើង ព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជា អព្យាក្រឹត ។ ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច ។ ផស្សៈ ការពាល់ ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណាក្នុងសម័យនោះ នេះផស្សៈកើតមាន ក្នុងសម័យនោះ ។ វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច ។ សេចក្តីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងកាយ ដែល កើតអំពីសម្ផស្សនៃកាយវិញ្ញាណធាតុដ៏សមគួរដល់ធម៌នោះ ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសា ជាទុក្ខដែលកើតអំពីសម្ផស្សនៃកាយ វេទនាមិនឆ្ងាញ់ ពិសាជាទុក្ខដែលកើតអំពីសម្ផស្សនៃកាយណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុងសម័យនោះ ។ បេ ។ ទុក្ខកើតមានក្នុងសម័យនោះ តើដូចម្តេច ។ សេចក្តីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងកាយ សេចក្តីលំបាកប្រព្រឹត្តទៅក្នុង កាយ ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខដែលកើតអំពីសម្ផស្សនៃកាយ វេទនាមិនឆ្ងាញ់ពិសា ជាទុក្ខដែលកើតអំពីសម្ផស្សនៃកាយណា ក្ន