អភិធម្មបិដក កាមាវចរកិរិយា

ក្បាលទី 65 · ទំព័រ 189

កាមាវចរកិរិយា ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច ។ មនោធាតុជាកិរិយាមិន មែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ច្រឡំដោយ ឧបេក្ខា មានរូបជាអារម្មណ៍ក្តី ។ បេ ។ មានផោដ្ឋព្វៈជាអារម្មណ៍ក្តីឬក៏ប្រារព្ធ អារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈក៏កើតមាន ក្នុង សម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតា របស់ចិត្ត មន្រិន្ទិយ ឧបេក្ខិន្ទ្រិយ ជីវិត្រិន្ទិយក៏កើតមានក្នុងសម័យនោះ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុង សម័យនោះ នេះពួកធម៌ជាអព្យាក្រឹត ។ ខន្ធ ៤ កើតមាន ក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១ ។ បេ ។ មនោធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើង ព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត ។ បេ ។ សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច ។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត ជីវិត្រិន្ទិយ ឬក៏ពួកអរូបធម៌ដទៃ ណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើក ទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុង សម័យនោះ ។ បេ ។ នេះពួកធម៌ជាអព្យាក្រឹត ។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច ។ មនោវិញ្ញាណធាតុជា កិរិយាមិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាកច្រឡំ ដោយសោមនស្ស មានរូបជាអារម្មណ៍ក្តី ។ បេ ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ ប្រារព្ធអារម្មណ៍ណាៗកើតឡើងហើយ ក្នុងសម័យណា ផស្សៈក៏កើតមានក្នុង សម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតារបស់ចិត្ត វីរិយ្រិន្ទិយ សម