អភិធម្មបិដក រូបាវចរកិរិយានិងអរូបាវចរកិរិយា
រូបវចរកិរិយា និងអរូបវចរកិរិយា ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច ។ បុគ្គលចម្រើននូវរូបាវចរជ្ឈាន ជាកិរិយាមិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្ម វិបាក ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន បានស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ បានដល់បឋមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ ។ បេ ។ អវិក្ខេបៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ ជាអព្យាក្រឹត ។ បេ ។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច ។ បុគ្គលចម្រើននូវរូបាវចរជ្ឈាន ជាកិរិយាមិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្ម វិបាក ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន បានរម្ងាប់វិតក្កៈនិងវិចារៈ ។ បេ ។ ទុតិយជ្ឈាន ។ បេ ។ តតិយជ្ឈាន ។ បេ ។ ចតុត្ថជ្ឈាន ។ បេ ។ បឋមជ្ឈាន ។ បេ ។ បានដល់បញ្ចមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈក៏កើតមាន ក្នុងសម័យនោះ ។ បេ ។ អវិក្ខេបៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ ជាអព្យាក្រឹត ។ បេ ។ ចប់ រូបាវចរកិរិយា ។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច ។ បុគ្គលចម្រើននូវអរូបាវចរជ្ឈាន ជាកិរិយាមិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែន ជាកម្មវិបាក ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន បានកន្លងបង់នូវពួករូបសញ្ញា ដោយប្រការទាំងពួង បានកម្ចាត់បង់ពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវ ពួកនានត្តសញ្ញា លះបង់នូវសុខផង ។ បេ ។ បានដល់ចតុត្ថជ្ឈានច្រឡំដោយ អាកាសានញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យ នោះ ។ បេ ។ អវិក្ខេបៈក៏កើតមាន ក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ជា អព្យាក្រឹត ។