អដ្ឋកថា រូបាវចរកិរិយានិងអរូបាវចរកិរិយា
អធិប្បាយ រូបវចរ និងអរូបវចរកិរិយា [ ៤៩៤-៥០០ ] គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសនៃរូបាវចរកិរិយានិងអរូបាវចរកិរិយា ដូចតទៅនេះថា បទថា ទិដ្ឋធម្មសុខវិហារំ បានដល់ ត្រឹមតែនៅជាសុខក្នុងទិដ្ឋធម៌ គឺ ក្នុងអត្តភាពនេះបុណ្ណោះ ។ ក្នុងទិដ្ឋធម្មសុខវិហារនោះ សមាបត្តិដែលព្រះខីណា ស្រពឲ្យកើតឡើង ក្នុងវេលានៅជាបុថុជ្ជន ជាកុសលប៉ុណ្ណោះ ដរាបណា ដែលលោកមិនទាន់ចូលដល់ទិដ្ឋធម្មសុខវិហារនោះ ក្នុងវេលាដែលលោក ចូលដល់ហើយ សមាបត្តិនោះរមែងជាកិរិយា តែសមាបត្តិដែលព្រះខីណាស្រពនោះឲ្យកើតឡើងក្នុងវេលាដែលលោកជាព្រះខីណាស្រពហើយ រមែង ជាកិរិយាបុណ្ណោះ ។ ពាក្យដ៏សេសទាំងអស់ គប្បីជ្រាបដោយន័យដែល ពោលទុកក្នុងកុសលនិទ្ទេសនោះឯង ព្រោះដូចគ្នានឹងកុសលនោះ ដូច្នេះ ។ អធិប្បាយរូបាវចរនិងអរូបាវចរកិរិយា ចប់ កថាពោលដោយចិត្តុប្បាទកណ្ឌ ក្នុងអដ្ឋសាលិនីអដ្ឋកថាធម្មសង្គហ ( ធម្មសង្គណី ) ចប់ ការចែកអព្យាគតបទ ( រូបនិងនិព្វាន ) មិនទាន់ចប់នៅឡើយទេ ។