អភិធម្មបិដក ធម៌មានប្រមាណមួយជាដើម

ក្បាលទី 65 · ទំព័រ 204

( រូបកណ្ឌ ) ធម៌មានប្រមាណមួយជាដើម ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច ។ វិបាកនៃពួកធម៌ជាកុសល និងអកុសលជាកាមាវចរ រូបាវចរ អរូបាវាចរ ជាអបរិយាបន្ន ( មិនរាប់ ចូលក្នុងភូមិវដ្តៈទាំង ៣ ) វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ទាំងពួកធម៌ដែលជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសលក្តី មិន មែនជាកម្មវិបាកក្តី រូបទាំងអស់ក្តី ធាតុដែលបច្ច័យមិនបានប្រជុំតាក់តែង ( ព្រះនិព្វាន ) ក្តី នេះពួកធម៌ជាអព្យាក្រឹត ។ បណ្តាធម៌ទាំងនោះ រូបទាំងអស់ តើដូចម្តេច ។ មហាភូតរូប ៤ និងរូបដែលអាស្រ័យមហាភូតរូបទាំង ៤ នេះ ហៅថា រូបទាំងអស់ ។ រូបទាំងអស់មិនមែនជាហេតុ ឥតហេតុ ប្រាសចាកហេតុ ប្រកបដោយ បច្ច័យ រូបដែលបច្ច័យតាក់តែង ជាលោកិយៈ ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ ដែលគន្ថៈគប្បីដោតក្រង ដែលឱឃៈគប្បី ប្រព្រឹត្តកន្លង ដែលយោគៈគប្បីប្រព្រឹត្តកន្លង ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសស្ទាបអង្អែល ជាប្រយោជន៍ដល់ឧបាទាន គួរដល់សេចក្តីសៅ ហ្មង ជាអព្យាក្រឹត មិនមានអារម្មណ៍ មិនមែនជាចេតសិក ប្រាសចាកចិត្ត ជាសភាវៈមិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ជារូបមិនសៅហ្មង ដែលគួរដល់សេចក្តីសៅហ្មង មិនមែនប្រកបដោយវិតក្កៈប្រកបដោយវិចារៈ ទេ មិនមែនមិនមានវិតក្កៈ ហើយមានត្រឹមតែវិចារៈទេ ជារូបមិនមានវិតក្កៈ មិនមានវិចារៈ មិនប្រកបដោយបីតិ មិនប្រកបដោយសុខៈ មិនប្រកបដោយ ឧបេក្ខា ជារូបមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា ជា រូបមានហេតុ មិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា ជារូប មិនមែនជាដល់នូវការសន្សំកពូនឡើង មិនមែនជាមិនដល់នូវការសន្សំកពូន ឡើង មិនមែនជាសេក្ខៈ មិនមែនជាអសេក្ខៈ មានសភាពតូចឆ្ម