សង្គ្រាះរូបពួក ១

ក្បាលទី 65 · ទំព័រ 228

បណ្តាសង្គហៈទាំងនោះ មានន័យដូចតទៅនេះថា សង្គហៈទី ២ មាន ១០៤ ទុកៈ ។ ក្នុងទុកៈទាំងនោះ ទុកៈ ១៤ ក្នុង ខាងដើមជាដើមថា អត្ថិ រូបំ ឧបទា អត្ថិ រូបំ នោ ឧបទា ឈ្មោះថា បកិណ្ណកទុក ព្រោះមិនមានសេចក្តីសម្ពន្ធនូវគ្នានឹងគ្នា ។ ទុកៈតអំពីនោះ ២៥ មានពាក្យជាដើមថា អត្ថិ រូបំ ចក្ខុសម្ផស្សស្ស វត្ថុ ឈ្មោះថា វត្ថុទុក ព្រោះប្រព្រឹត្តទៅដោយអំណាចនៃការពិចារណាវត្ថុ និង អវត្ថុ ។