សង្គ្រាះរូបពួក ២

ក្បាលទី 65 · ទំព័រ 228

តអំពីនោះ ទុកៈ ២៥ ជាដើមថា អត្ថិ រូបំ ចក្ខុសម្ផស្សស្ស អារម្មណំ ឈ្មោះថា អារម្មណទុក ព្រោះប្រព្រឹត្តទៅដោយអំណាចនៃការ ពិចារណាអារម្មណ៍និងអនារម្មណ៍ ។ តអំពីនោះទុកៈ ១០ ជាដើមថា អត្ថិ រូបំ ចក្ខាយតនំ ឈ្មោះថា អាយតនទុក ព្រោះប្រព្រឹត្តទៅដោយអំណាច នៃការពិចារណាអាយតនៈ និងមិនមែនអាយតនៈ ។ តអំពីនោះ ទុកៈ ១០ ជាដើមថា អត្ថិ រូបំ ចក្ខុធាតុ ឈ្មោះថា ធាតុទុក ព្រោះប្រព្រឹត្តទៅដោយ អំណាចពិចារណាធាតុនិងមិនមែនធាតុ ។ តអំពីនោះ ទុកៈ ៨ មានជាដើម ថា អត្ថិ រូបំ ចក្ខ្រុន្ទិយំ ឈ្មោះថា ឥន្ទ្រិយទុក ព្រោះប្រព្រឹត្តទៅដោយ អំណាចពិចារណាឥន្ទ្រិយនិងមិនមែនឥន្ទ្រិយ ។ តអំពីនោះ ទុកៈ ១២ ជាដើម ថា អត្ថិ រូបំ កាយវិញ្ញត្តិ ឈ្មោះថា សុខុមរូបទុក ព្រោះប្រព្រឹត្ត ទៅដោយអំណាចរពិចារណាសុខុមរូបនិងមិនមែនសុខុបរូប នេះជាការកំណត់ ព្រះបាលីក្នុងសង្គហៈទី ២ ។