សង្គ្រាះរូបពួក ៣

ក្បាលទី 65 · ទំព័រ 229

ក្នុងសង្គហៈទី ៣ មាន ១០៣ តិកៈ បណ្តាតិកៈទាំងនោះ តិកៈ ១៣ ដែលទ្រង់ប្រកបអជ្ឈត្តិកទុកៈ ១ ក្នុងបកិណ្ណកទុកៈ ១៤ តាមដែល ពោលហើយ ក្នុងសង្គហៈទី ២ ចូលជាមួយទុកៈ ១៣ ដ៏សេសហើយតាំង ទុកដោយន័យជាដើមថា យំ តំ រូបំ អជ្ឈត្តិកំ តំ ឧបទា យំ តំ រូបំ ពាហិរំ តំ អត្ថិ ឧបទា អត្ថិ នោ ឧបទា រូបណាខាងក្នុង រូបនោះ ជាឧបាទា រូបណាខាងក្រៅ រូបនោះជាឧបាទា និងមិនមែនជាឧបាទាក៏មាន ដូច្នេះ ឈ្មោះថា បកិណ្ណកតិក ។ តអំពីនោះ ទ្រង់ប្រកបទុកៈនោះនុ៎ះឯង ជាមួយនឹងទុកៈដ៏សេស ហើយទ្រង់តាំងតិកៈដ៏សេស ដោយន័យជាដើមថា យំ តំ រូបំ ពាហិរំ តំ ចក្ខុសម្ផស្សស្ស ន វត្ថុ យំ តំ រូបំ អជ្ឈត្តិកំ តំ អត្ថិ ចក្ខុសម្ផស្សស្ស វត្ថុ អត្ថិ ចក្ខុសម្ផស្សស្ស ន វត្ថុ រូបណាខាងក្រៅ រូបនោះមិនមែនជាវត្ថុនៃចក្ខុសម្ផស្ស រូបណាខាងក្នុង រូបនោះជាវត្ថុនៃចក្ខុ-