សង្គ្រាះរូបពួក ៤ ជាដើម

ក្បាលទី 65 · ទំព័រ 230

សម្ផស្ស និងមិនមែនជាវត្ថុនៃចក្ខុសម្ផស្សក៏មាន ដូច្នេះ ។ គប្បីជ្រាបឈ្មោះ និងការរាប់នៃតិកៈទាំងនោះ ដោយអំណាចនៃ វត្ថុទុកៈ ជាដើមទាំងនោះនុ៎ះឯង ។ នេះជាការកំណត់ព្រះបាលីក្នុងសង្គហៈទី ៣ ។ សង្គ្រោះរូបពួក ៤ ជាដើម [ ៦-១៣ ] ក្នុងសង្គហៈទី ៤ មាន ២២ ចតុក្កៈ បណ្តាចតុក្កៈទាំងនោះ ចតុក្កៈចុងក្រោយ ទ្រង់មិនបានកាន់យកមាតិកាតាមដែលពោលទុក ក្នុងរូប សង្គហៈនេះយ៉ាងនេះថា រូបជាឧបាទាក៏មាន រូបមិនជាឧបាទាក៏មាន ដូច្នេះ ហើយទ្រង់តាំងទុក តែទ្រង់កាន់យកមាតិកាក្រៅអំពីនេះមកតាំងទុក សេចក្តី នេះដូចម្តេច គឺទុកៈ ៣ ខាងដើមក្នុងបកិណ្ណកទុកៈទាំងឡាយក្នុងការសង្គ្រោះ រូបពួក ២ ពួកណាមុន ក្នុងទុកៈ ៣ នោះ ទ្រង់កាន់យកទុកៈនីមួយៗប្រកប ជាមួយទុកៈនីមួយៗ ៥ ទុកៈ ដោយន័យជាដើមថា យំ តំ រូបំ ឧបទា តំ អត្ថិ ឧបទិន្នំ អត្ថិ អនុបទិន្នំ រូបណាជាឧបាទា រូបនោះជាឧបាទិន្នក៏មាន ជាអនុបាទិន្នក៏មាន ដូច្នេះហើយទ្រង់តាំងចតុក្កៈ ១៥ ខាងដើមដែលមាន ៣ ទុកៈជាមូល ។ ឥឡូវនេះ សនិទស្សនទុកៈទី ៤ នេះ មិនដល់ការប្រកបជាមួយទុកៈ ខាងចុងដោយន័យជាដើមថា រូបជាសនិទស្សនៈដែលប៉ះខ្ទប់បានក៏មាន ដែល ប៉ះខ្ទប់មិនបានក៏មាន ដូច្នេះ ឬប្រកបជាមួយទុកៈខាងដើមដោយន័យជាដើម ថា ជាឧបាទាក៏មាន មិនមែនជាឧបាទាក៏មាន ព្រោះមិនមានអត្ថ ព្រោះមិន មានលំដាប់ប្រព្រឹត្តទៅនិងព្រោះមិនមានការផ្សេងគ្នា ។ ពិតណាស់ រូបដែល ជាសនិទស្សន ឈ្មោះថា ប៉ះខ្ទប់មិនបាន ឬថាមិនជាឧបាទា រមែងមិនមាន ព្រោះហេតុនោះ ទើបរូបនោះមិនដល់នូវការប្រកប ព្រោះមិនមានអត្ថ តែរូប ដែលជាឧបាទិន្ននិងអនុបាទិន្នមាន ព្រោះហេតុនោះ ទើបរូបនោះមិនដល់នូវ ការប្រកប ព្រោះមិនមានលំដាប់ប្រព្រឹត្តទៅ ។ ដ្បិតថា