អភិធម្មបិដក ឯកកនិទ្ទេស

ក្បាលទី 65 · ទំព័រ 233

រូបទាំងអស់សុទ្ធតែគ្មានហេតុ សុទ្ធតែឥតហេតុ សុទ្ធតែប្រាសចាក ហេតុ សុទ្ធតែប្រកបដោយបច្ច័យ សុទ្ធតែមានបច្ច័យតាក់តែង សុទ្ធតែ ជារូបតែម្យ៉ាង សុទ្ធតែជាប់នៅក្នុងលោក សុទ្ធតែប្រកបដោយអាសវៈ សុទ្ធតែ ជាប្រយោជន៍ដល់សញ្ញោជនៈ សុទ្ធតែជារូបដែលគន្ថៈគប្បីដោតក្រង សុទ្ធតែ ជារូបដែលឱឃៈគប្បីប្រព្រឹត្តកន្លង សុទ្ធតែជារូបដែលយោគៈគប្បីប្រព្រឹត្តក ន្លង សុទ្ធតែជាប្រយោជន៍ដល់នីវណៈ សុទ្ធតែជារូបដែលបរាមាសស្ទាប អង្អែល សុទ្ធតែជាប្រយោជន៍ដល់ឧបាទាន សុទ្ធតែគួរដល់សេចក្តីសៅហ្មង សុទ្ធតែជាអព្យាក្រឹត សុទ្ធតែគ្មានអារម្មណ៍ សុទ្ធតែមិនមែនជាចេតសិក សុទ្ធតែ ប្រាសចាកចិត្ត សុទ្ធតែមិនមែនជាវិបាក មិនមែនមានវិបាកជាធម្មតា ជា រូបមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង មិនមែនប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈទេ មិនមែនមិនមានវិតក្កៈ មានត្រឹមតែវិចារៈទេ សុទ្ធតែ មិនមានវិតក្កៈ មិនមានវិចារៈ មិនមែនប្រកបដោយបីតិ មិនប្រកបដោយ សុខៈ មិនប្រកបដោយឧបេក្ខា ជារូបមិនគប្បីលះដោយទស្សនៈ មិនគប្បី លះដោយភាវនា ជារូបមានហេតុមិនគប្បីលះដោយទស្សនៈ មិនគប្បីលះ ដោយភាវនា មិនដល់នូវការសន្សំកពូនឡើង មិនមែនជាការមិនដល់នូវការសន្សំក ពូនឡើង មិនមែនជាសេក្ខៈ មិនមែនជាអសេក្ខៈ ជារូបតូចឆ្មារ ជា កាមាវចរ មិនមែនជារូបាវចរ មិនមែនជាអរូបាវចរ រាប់ចូលក្នុងវដ្តៈ មិន មែនមិនរាប់ចូលក្នុងវដ្តៈ ជាអនិយតៈ មិនមែនជានិយ្យានិកៈ ជារូបកើតឡើង ហើយ គប្បីដឹងដោយវិញ្ញាណ ៦ ជារូបមិនទៀង សុទ្ធតែត្រូវជរាគ្របសង្កត់ បាន ការសង្គ្រោះរូបដោយចំណែក ១ យ៉ាងនេះ ។