អត្ថរបស់ វិធ សព្ទ

ក្បាលទី 65 · ទំព័រ 238

កាយ ទើបទ្រង់ត្រាស់ថា ជរាភិភូតមេវ ដូច្នេះ ។ វិធ សព្ទ ក្នុងព្រះបាលីនេះថា ឯវំ ឯកវិធេន រូបសង្គហោ ប្រើក្នុង អត្ថថា មានះ សណ្ឋាន និងកោដ្ឋាសៈ ។ មែនពិត មានះ ឈ្មោះថា វិធា ដូចក្នុងប្រយោគជាដើមថា សេយ្យោហមស្មីតិ វិធា សទិសោហមស្មីតិ វិធា ការឆ្មើងឆ្មៃព្រោះតាំងខ្លួនថា អញ ប្រសើរជាងគេ ១ ការឆ្មើងឆ្មៃព្រោះតាំងខ្លួនថា អញស្មើនឹងគេ ១ ដូច្នេះ ។ សណ្ឋាន ឈ្មោះថា វិធា ដូចក្នុងប្រយោគជាដើមថា កថំវិធំ សីលវន្តំ វទន្តិ កថំវិធំ បញ្ញវន្តំ វទន្តិ អ្នកប្រាជទាំងឡាយ ហៅបុគ្គលដូចម្តេចថា ជាអ្នកមានសីល ហៅបុគ្គលដូចម្តេចថា ជាអ្នកមានបញ្ញា ដូច្នេះ ពាក្យថា កថំវិធំ មានអត្ថដូចពាក្យថា កថំសណ្ឋិតំ ។ កោដ្ឋាសៈ ឈ្មោះថា វិធា ដូចក្នុងប្រយោគជាដើមថា ឯកវិធេន ញាណវត្ថុំ ទុវិធេន ញាណវត្ថុ ញាណវត្ថុមានប្រការ ១ ញាណវត្ថុមាន ២ ដូច្នេះ ។ សូម្បីក្នុងអធិការនេះ ក៏ទ្រង់បំណងយកកោដ្ឋាសៈ ។ សង្គហៈ សព្ទ មាន ៤ យ៉ាង ដោយអំណាចនៃជាតិសង្គហៈ សញ្ជាតិសង្គហៈ កិរិយាសង្គហៈ និងគណនសង្គហៈ ។ ក្នុងសង្គហៈទាំង ៤ នោះ សង្គហៈ គឺការសង្គ្រោះនេះថា សព្វេ ខត្តិយា អាគច្ឆន្តុ សព្វេ ព្រាហ្មណា សព្វេ វេស្សា សព្វេ សុទ្ទា អាគច្ឆន្តុ យា ចាវុសោ វិសាខ សម្មាវាចា យោ ច សម្មាកម្មន្តោ យោ ច សម្មាអាជីវោ ឥមេ ធម្មា សីលក្ខន្ធេ សង្គហិតា ក្សត្រទាំងឡាយចូរមក ព្រាហ្មណ៍ទាំងឡាយចូរមក វេស្សៈទាំងឡាយចូរមក សូទ្រៈទាំងឡាយចូរ មក និងបាលីថា ម្នាលអាវុសោវិសាខ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ ធម៌ទាំង នេះ លោកសង្គ្រោះចូលក្នុងសីលក្ខន្ធ ដូច្នេះ ឈ្មោះថា ជាតិសង្គហៈ ។ ពិតណាស់ ក្នុងជាតិសង្គហៈនេះទាំងអស់ នោះគឺការរួមគ្នាតែមួយដោយជា