អភិធម្មបិដក ទុកនិទ្ទេសជាដើម

ក្បាលទី 65 · ទំព័រ 241

ទុកនិទ្ទេសជាដើម រូបជាឧបាទានោះ តើដូចម្តេច ។ ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ឥត្ថ្រិន្ទិយ បុរិស្រិន្ទិយ ជីវិត្រិន្ទិយ កាយវិញ្ញត្តិ វចីវិញ្ញត្តិ អាកាសធាតុ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សឧបចយៈ រូបស្សសន្តតិ រូបស្សជរតា រូបស្សអនិច្ចតា កពឡិង្ការាហារ ។ រូបជាចក្ខាយតនៈនោះ តើដូចម្តេច ។ ភ្នែកណា គឺប្រសាទ អាស្រ័យមហាភូតរូបទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញដោយ ចក្ខុវិញ្ញាណ ប្រកបដោយការប៉ះពាល់ ( ឬថា ) បុគ្គលឃើញហើយក្តី កំពុងឃើញក្តី នឹងឃើញក្តី គប្បីឃើញក្តីនូវរូបដែលប្រកបដោយការឃើញ ប្រកបដោយការប៉ះពាល់ដោយភ្នែកណា ដែលមិនអាចឃើញដោយចក្ខុវិញ្ញាណ ប្រកបដោយការប៉ះពាល់ភ្នែកនុ៎ះ ហៅថា ចក្ខុក៏បាន ( ព្រោះជាអ្នកត្រួតត្រា ខាងការឃើញ ) ហៅថា ចក្ខាយតនៈក៏បាន ( ព្រោះជាទីប្រជុំចុះនៃកំណើត របស់ខ្លួន ) ហៅថា ចក្ខុធាតុក៏បាន ( ព្រោះជាសភាវៈសូន្យទាំងមិនមែន ) ហៅថា ចក្ខុន្ទ្រិយក៏បាន ( ព្រោះមាននាទីខាងការឃើញ ) ហៅថា លោក ក៏បាន ( ព្រោះជារបស់សម្រាប់វិនាស ) ហៅថា ទ្វារក៏បាន ( ព្រោះជា របស់សម្រាប់បើកបិទ ) ហៅថា សមុទ្ទក៏បាន ( ព្រោះបំពេញបានដោយ ក្រ ) ហៅថា បណ្ឌរក៏បាន ( ព្រោះជារបស់ថ្លាបរិសុទ្ធិ ) ហៅថា ខេត្តក ៏បាន ( ព្រោះជាកន្លែងកើតផស្សៈជាដើម ) ហៅថា វត្ថុក៏បាន ( ព្រោះជា ទីតម្កល់ផស្សៈជាដើម ) ហៅថា នេត្រក៏បាន ( ព្រោះបង្ហាញទីស្មើនឹងទី មិនស្មើហើយនាំអត្តភាពទៅ ) ហៅថា នយនៈក៏បាន ( ព្រោះសេចក្តីដូចគ្នា នឹងនេត្រនោះ ) ហៅថា ត្រើយអាយក៏បាន ( ព្រោះរាប់បញ្ចូលខាងកាយ ខ្លួន ) ហៅថា ស្រុកទំនេរ ក៏បាន ( ព្រោ