អភិធម្មបិដក រូបមានប្រមាណ ៤
រូបមានប្រមាណ ៤ រូបជាឧបាទា ឧបាទិន្នៈនោះ តើដូចម្តេច ។ ចក្ខាយតនៈ ។ បេ ។ កាយាយតនៈ ឥត្ថ្រិន្ទិយ បុរិស្រិន្ទិយ ជីវិត្រិន្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជា ឧបាទា ឧបាទិន្នៈ ។ រូបជាឧបាទា អនុបាទិន្នៈនោះ តើដូចម្តេច ។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូប ជាឧបាទា អនុបាទិន្នៈ ។ រូបមិនមែនជាឧបាទា ឧបាទិន្នៈនោះ តើដូចម្តេច ។ ផោដ្ឋព្វាយតនៈ អាបោធាតុ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូប មិនមែនជាឧបាទា ឧបាទិន្នៈ ។ រូបមិនមែនជាឧបាទា អនុបាទិន្នៈនោះ តើដូចម្តេច ។ ផោដ្ឋព្វាយតនៈ អាបោធាតុ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គល ធ្វើហើយទេ នេះរូបមិនមែនជាឧបាទា អនុបាទិន្នៈ ។ រូបជាឧបាទា ឧបាទ្និុបាទានិយៈនោះ តើដូចម្តេច ។ ចក្ខាយតនៈ ។ បេ ។ កាយាយតនៈ ឥត្ថ្រិន្ទិយ បុរិស្រិន្ទិយ ជីវិត្រិន្ទិយ ឬក៏រូបដទៃ ណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះ រូបជាឧបាទា ឧបាទិន្នុបាទានិយៈ ។ រូបជាឧបាទា អនុបាទិន្នុបាទានិយៈនោះ តើដូចម្តេច ។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយត