អភិធម្មបិដក រូបមានប្រមាណ ៥

ក្បាលទី 65 · ទំព័រ 377

រូបមានប្រមាណ ៥ រូបជាបឋវីធាតុនោះ តើដូចម្តេច ។ រូបណាដែលរឹង គ្រោត គ្រាត ជាភាពរឹង មានភាពជារបស់រឹង ជាខាងក្នុងក្តី ខាងក្រៅក្តី ជាឧបាទិន្នរូបក្តី ជាអនុបាទិន្នរូបក្តី នេះរូបជាបឋវីធាតុ ។ រូបជាអាបោធាតុនោះ តើ ដូចម្តេច ។ រូបណាជាទឹក ការតាំងនៅជាទឹក សភាពជ្រួតជ្រាប ការតាំង នៅ ជារបស់ជ្រួតជ្រាប ការតភ្ជាប់នៃរូប ជាខាងក្នុងក្តី ខាងក្រៅក្តី ជាឧបាទិន្នរូបក្តី ជាអនុបាទិន្នរូបក្តី នេះរូបជាអាបោធាតុ ។ រូបជាតេជោធាតុនោះ តើដូចម្តេច ។ រូបណាជាភ្លើង ការតាំងនៅជាភ្លើង ធម្មជាតិសម្រាប់ចេញ ចំហាយ ការតាំងនៅជាចំហាយ កំសួលក្តៅ ការតាំងនៅជាកំសួលក្តៅ ជា ខាងក្នុងក្តី ខាងក្រៅក្តី ជាឧបាទិន្នរូបក្តី អនុបាទិន្នរូបក្តី នេះរូបជាតេជោធាតុ ។ រូបជាវាយោធាតុនោះ តើដូចម្តេច ។ រូបណាជាខ្យល់ ការតាំងនៅជា ខ្យល់ ការគាំទ្រនូវរូប ជាខាងក្នុងក្តី ខាងក្រៅក្តី ជាឧបាទិន្នរូបក្តី អនុបាទិន្នរូបក្តី នេះរូបជាវាយោធាតុ ។ រូបជាឧបាទានោះ តើដូចម្តេច ។ ចក្ខាយតនៈ ។ បេ ។ កពឡិង្ការាហារ នេះរូបជាឧបាទា ។ ការសង្គ្រោះរូបដោយប្រការ ៥ យាងនេះឯង ។ ចប់ រូបមានប្រមាណ ៥ ។