អភិធម្មបិដក រូបមានប្រមាណ ៦ ជាដើម
រូបមានប្រមាណ ៦ ជាដើម រូបាយតនៈ ជារូបដែលគប្បីដឹងបានដោយភ្នែក សទ្ទាយតនៈ ជារូបដែលគប្បីដឹងបានដោយត្រចៀក គន្ធាយតនៈ ជារូបដែលគប្បីដឹងបាន ដោយច្រមុះ រសាយតនៈ ជារូបដែលគប្បីដឹងបានដោយអណ្តាត ផោដ្ឋព្វាយតនៈ ជារូបដែលគប្បីដឹងបានដោយកាយ រូបទាំងអស់ជារូបដែលគប្បីដឹង បានដោយចិត្ត ។ ការសង្គ្រារូបដោយប្រការ ៦ យ៉ាងនេះឯង ។ ចប់ រូបមានប្រមាណ ៦ ។ រូបាយតនៈ ជារូបដែលគប្បីដឹងបានដោយភ្នែក សទ្ទាយតនៈ ជារូបដែលគប្បីដឹងបានដោយត្រចៀក គន្ធាយតនៈ ជារូបដែលគប្បីដឹងបាន ដោយច្រមុះ រសាយតនៈ ជារូបដែលគប្បីដឹងបានដោយអណ្តាត ផោដ្ឋព្វាយតនៈជារូបដែលគប្បីដឹងបានដោយកាយ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ( ទាំងនេះ ) ជារូបដែលគប្បីដឹង បានដោយមនោធាតុ រូបទាំងអស់ជារូបដែលគប្បីដឹងបានដោយមនោវិញ្ញាណធាតុ ។ ការសង្គ្រោះរូបដោយប្រការ ៧ យ៉ាងនេះឯង ។ ចប់ រូបមានប្រមាណ ៧ ។ រូបាយតនៈ ជារូបដែលគប្បីដឹងបានដោយភ្នែក សទ្ទា- យតនៈ ជារូបដែលគប្បីដឹងបានដោយត្រចៀក គន្ធាយតនៈ ជារូបដែលគប្បី ដឹងបានដោយច្រមុះ រសាយតនៈជារូបដែលគប្បីដឹងបានដោយអណ្តាត ផោដ្ឋព្វៈ ( ការប៉ះពាល់ ) ជាទីពេញចិត្ត មានសម្ផស្សជាសុខ ជារូបដែលគប្បី ដឹងបានដោយកាយ ផោដ្ឋព្វៈ មិនជាទីពេញចិត្ត មានសម្ផស្សជាទុក្ខ ជារូប ដែលគប្បីដឹងដោយកាយ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ( ទាំងនេះ ) ជារូបដែលគប្បីដឹងបានដោយមនោធាតុ រូបទាំងអស់ ជារូបដែលគប្បីដឹងបានដោយមនោវិញ្ញាណធាតុ ។