អភិធម្មបិដក រូបមានប្រមាណ ៩ ជាដើម
រូបមានប្រមាណ ៩ ជាដើម រូបជាចក្ខ្រុន្ទិយនោះ តើដូចម្តេច ។ ចក្ខុណា គឺប្រសាទដែល អាស្រ័យមហាភូតទាំង ៤ ។ បេ ។ ហៅថា ស្រុកទំនេរក៏បាន នេះរូបជាចក្ខុន្ទ្រិយ ។ រូបជាសោត្រិន្ទិយ ។ បេ ។ ជាឃាន្រិន្ទិយ ។ បេ ។ ជាជិវ្ញ្រិន្ទិយ ។ បេ ។ ជាកាយ្រិន្ទិយ ។ បេ ។ ជាឥត្ថ្រិន្ទិយ ។ បេ ។ ជាបុរិស្រិន្ទិយ ។ បេ ។ ជាជីវិត្រិន្ទិយនោះ តើដូចម្តេច ។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តទៅបាន ការរក្សានូវរូបធម៌ទាំងឡាយនោះ គឺជីវិត ជីវិត្រិន្ទិយណា នេះរូបជាជីវិត្រិន្ទិយ ។ រូបមិនមែនជាឥន្ទ្រិយនោះ តើដូចម្តេច ។ រូបាយតនៈ ។ បេ ។ កពឡិង្ការាហារ នេះរូបមិនមែនជាឥន្ទ្រិយ ។ ការសង្គ្រោះរូបដោយប្រការ ៩ យ៉ាងនេះឯង ។ ចប់ រូបមានប្រមាណ ៩ ។ រូបជាចក្ខ្រុន្ទិយនោះ តើដូចម្តេច ។ ភ្នែកណាគឺប្រសាទដែល អាស្រ័យមហាភូតទាំង ៤ ។ បេ ។ ហៅថា ស្រុកទំនេរក៏បាន នេះរូបជាចក្ខុន្ទ្រិយ ។ រូបជាសោត្រិន្ទិយ ។ បេ ។ ជាឃាន្រិន្ទិយ ។ បេ ។ ជាជីវ្ញ្រិន្ទិយ ។ បេ ។ ជាកាយ្រិន្ទិយ ។ បេ ។ ជាឥត្ថ្រិន្ទិយ ។ បេ ។ ជាបុរិស្រិន្ទិយ ។ បេ ។ ជាជីវិត្រិន្ទិយនោះ តើដូចម្តេច ។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តទៅ ការរក្សានូវរូបធម៌ទាំងឡាយនោះគឺជីវិត ជីវិត្រិន្ទិយណា នេះរូបជាជីវិត្រិន្ទិយ ។ រូបមិនមែនជាឥន្ទ្រិយ ជាសប្បដិឃៈ នោះ តើដូចម្តេច ។ រូបាយតនៈ ។ បេ ។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនជា ឥន្ទ្រិយ ជាសប្បដិឃៈ ។ រូបមិនមែនជាឥន្ទ្រិយ ជាអប្បដិឃៈនោះ តើដូចម្តេច ។ កាយវិញ្ញត្តិ ។ បេ ។ កពឡិង្ការាហារ នេះរូបមិនមែនជាឥន្ទ្រិយ ជា អប្បដិឃៈ ។ ការសង្គ្រោះរូបដោយប្រការ ១០ យាងនេះឯង ។