អដ្ឋកថា អធិប្បាយនវកនិទ្ទេសជាដើម
ក្បាលទី 65 · ទំព័រ 385
អធិប្បាយ នវកនិទ្ទេសជាដើម [ ១៦០-១៦២ ] ក្នុងនវកនិទ្ទេស ទ្រង់ប្រទានន័យទុក ព្រោះថា រូប ដែលមិនជាឥន្ទ្រិយមាន ក្នុងរូបពួក ១០ ទ្រង់ប្រទានន័យទុក ព្រោះថា រូប នោះនុ៎ះឯង ជាសប្បដិឃៈនិងអប្បដិឃៈ ក្នុងពួក ១១ ទ្រង់ចែកអាយតនៈ ទុក ១០ និងកន្លះ ។ បណ្ឌិតគប្បីជ្រាបនិទ្ទេសវារៈនៃអាយតនៈទាំងនោះ ដោយពិស្តារ តាមន័យដែលពោលទុកហើយ ។ ពាក្យដ៏សេសក្នុងបទទាំងពួង មានអត្ថងាយយល់ហើយ ។