បកិណ្ណកកថា
ដើម្បីការមិនវង្វេងក្នុងរូបទាំងនេះ បណ្ឌិតគប្បីជ្រាបបកិណ្ណកៈនេះ គឺ សមោធានគឺការប្រមូលមក សមុដ្ឋានគឺហេតុឲ្យកើតឡើង បរិនិប្ផន្នសង្ខតៈគឺ រូបកើតអំពីកម្មមានបច្ច័យតាក់តែង ។ បណ្តាបកិណ្ណកទាំងនោះ ពាក្យថា សមោធាន សេចក្តីថា រូបទាំងអស់ នុ៎ះឯង ពោលដោយសមោធាន រាប់បាន ២៥ រូប គឺចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ឥត្ថ្រិន្ទិយ បុរិស្រិន្ទិយ ជីវិត្រិន្ទិយ កាយវិញ្ញត្តិ វចីវិញ្ញត្តិ អាកាសធាតុ រូបលហុតា រូបមុទុតា រូបកម្មញ្ញតា រូបឧបចយៈ រូបសន្តតិ រូបជរតា រូបអនិច្ចតា កពឡិង្ការាហារ ផោដ្ឋព្វាយតនៈ អាបោធាតុ រួមជាមួយនឹងរូប គឺហទយវត្ថុ គប្បីជ្រាបថាមាន ២៦ ។ ឈ្មោះថា រូបដទៃ ក្រៅពីនេះមិនមាន ។ តែអាចារ្យពួកខ្លះ អ្នកមានវាទៈថា មិទ្ធៈជារូប ទើប ពោលថា ឈ្មោះថា មិទ្ធរូបមាន ។ សកវាទីអាចារ្យគប្បីពោលនឹងអាចារ្យ ទាំងនោះថា លោកជាអ្នកប្រាជត្រាស់ដឹងហើយដោយពិត លោក មិនមាន នីវរណៈទាំងឡាយឡើយ ដូច្នេះជាដើម ហើយគប្បីបដិសេធថា រូបដែល ឈ្មោះថា មិទ្ធៈ មិនមាន ។ អាចារ្យមួយពួកទៀតពោលថា រូបទាំង ២៦ នោះជាមួយនឹងពលរូប ក៏ជារូប ២៧ រួមជាមួយនឹងសម្ភវរូប ក៏ជារូប ២៨ រួមជាមួយនឹងជាតិរូប ក៏ជារូប ២៩ រួមជាមួយនឹងរោគរូប ក៏ជារូប ៣០ ។ សកវាទីអាចារ្យក៏គប្បីសម្តែងការមិនមាននៃរូបទាំងនោះ ដែលចែកចេញមក ដោយឡែក ហើយបដិសេធអាចារ្យទាំងនោះ ។ ពិតណាស់ ទ្រង់កាន់យក ពលរូបនុ៎ះឯងដោយវាយោធាតុដែលទ្រង់កាន់យកហើយ ឈ្មោះថា ពលរូប ដទៃរមែងមិនមាន ។ ទ្រង់កាន់យកសម្ភវរូបដោយអាបោធាតុ ទ្រង់កាន់យក ជាតិរូបដោយឧបចយៈនិងសន្តតិ ទ្រង់កាន់យករោគរូបដោយជរតារូប និង អនិច្ចតារូបដែលទ្រង់ក