អដ្ឋកថា អធិប្បាយតិកនិក្ខេប

ក្បាលទី 65 · ទំព័រ 410

និក្ខេបកណ្ឌ អធិប្បាយ តិកនិក្ខេប ដោយព្រះតម្រាស់មានប្រមាណប៉ុណ្ណេះ កុសលត្តិកៈ ឈ្មោះ ថា ព្រះមានព្រះភាគទ្រង់ឲ្យពិស្តារហើយដោយន័យគឺ ការចែកបទធម៌ មាន កុសលជាដើមទាំងអស់ ។ ដោយន័យ គឺការចែកបទរបស់កុសលត្តិកៈនេះ ណាដែលត្រាស់ទុកហើយ ន័យនេះឯង ជាន័យរបស់ការចែកតិកៈនិងទុកៈដ៏ សេស ។ បណ្ឌិតទាំងឡាយ អាចកំណត់ន័យ គឺការចែកក្នុងតិកៈនិងទុកៈ ទាំងអស់តាមលំដាប់ជាដើមថា ពួកធម៌ប្រកបដោយសុខវេទនា តើដូចម្តេច ។ ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស ប្រកបដោយញាណ មាន រូបជាអារម្មណ៍ក្តី ។ បេ ។ ឬថា ពួកអរូបធម៌ដទៃណាដែលកើតឡើង ព្រោះ អាស្រ័យហេតុ កើតមានក្នុងសម័យនោះ ក្រៅអំពីវេទនាខន្ធ នេះពួកធម៌ ប្រកបដោយសុខវេទនា ដូច្នេះ ដូចន័យគឺការចែកក្នុងកុសលត្តិកៈនេះ ក៏ យ៉ាងនោះ ព្រោះហេតុនោះ ដើម្បីទ្រង់សរុបការសម្តែងដោយពិស្តារនោះ ហើយទ្រង់សម្តែងការចែកធម៌ពួកតិកៈ និងទុកៈទាំងអស់ដោយន័យដទៃដែល មិនសង្ខេបពេក និងមិនពិស្តារពេក ទើបទ្រង់ផ្តើមនិក្ខេបកណ្ឌថា កតមេ ធម្មា កុសលា ពួកធម៌ជាកុសល តើដូចម្តេច ដូច្នេះ ។ ពិតណាស់ ចិត្តុប្បាទកណ្ឌ ( ដែលពោលរួចមកហើយ ) ជាការសម្តែងពិស្តារ តែអដ្ឋលថាកណ្ឌ ជាការសម្តែងសង្ខេប តែនិក្ខេបកណ្ឌនេះ ធៀបោនឹងចិត្តុប្បាទកណ្ឌ រាប់ថាជាការសម្តែងដោយសង្ខេប ធៀបោនឹងអដ្ឋកថាកណ្ឌរាប់ថាជាការសម្តែង ដោយពិស្តារ ព្រោះហេតុនោះ ទើបនិក្ខេបកណ្ឌនេះ ជាការសម្តែងដែលមិន សង្ខេបពេក មិនពិស្តារពេក ។ កណ្ឌនេះ បណ្ឌិតគប្បីជ្រាបថា ឈ្មោះថា និក្ខេបកណ្ឌ ព្រោះទ្រង់សរុបការសម្តែងដោយពិស្តារ ហើយសម្តែងទុកខ្លះ ដោយអំណាចនៃហេតុដែលពោលទុកខាងដើមខ្លះ ។