អភិធម្មបិដក ហេតុគោច្ឆក

ក្បាលទី 65 · ទំព័រ 446

ហេតុគោច្ឆក ពួកធម៌ជាហេតុ តើដូចម្តេច ។ កុសលហេតុ ៣ អកុសល ហេតុ ៣ អព្យាកតហេតុ ៣ កាមាវចរហេតុ ៩ រូបាវចរហេតុ ៦ អរូបាវចរ ហេតុ ៦ អបរិយាបន្នហេតុ ៦ ។ បណ្តាហេតុទាំងនោះ កុសលហេតុ ( ហេតុនៃកុសល ) ៣ តើដូចម្តេច ។ អលោភៈ អទោសៈ អមោហៈ ។ បណ្តាកុសលហេតុទាំងនោះ អលោភៈ តើដូចម្តេច ។ ការមិនជាប់ចំពាក់ ការមិនជាប់ស្ហិតភាពនៃ ចិត្ត មិនជាប់ចំពាក់ក្នុងអារម្មណ៍ ការមិនត្រេកអរ ការមិនរីករាយ ភាពនៃ ចិត្តមិនត្រេកអរក្នុងអារម្មណ៍ ការមិនសម្លឹងរំពៃ សេចក្តីមិនលោភ ជាកុសល់មូលណា នេះហៅថា អលោភៈ ។ បណ្តាកុសលមូលទាំងនោះ អទោសៈ តើដូចម្តេច ។ ការមិនប្រទូស្ត អាការមិនប្រទូស្ត ភាពនៃចិត្តមិន ប្រទូស្ត ក្នុងអារម្មណ៍ ការមេត្រី ការរាប់អាន ភាពនៃចិត្តរាប់អាន ការ អាណិត ការប្រព្រឹត្តអាណិត ភាពនៃចិត្តអាណិត ការស្វែងរកនូវប្រយោជន៍ ការអនុគ្រោះ ការមិនគុំគួន ការមិនបៀតបៀន សេចក្តីមិនប្រទូស្ត ជាកុសលមូលណា នេះហៅថា អទោសៈ ។ បណ្តាកុសលមូលទាំងនោះ អមោហៈ តើដូចម្តេច ។ ការដឹងច្បាស់ក្នុងទុក្ខ ដឹងច្បាស់ក្នុងទុក្ខសមុទយ ដឹងច្បាស់ ក្នុងទុក្ខនិរោធ ដឹងច្បាស់ក្នុងទុក្ខនិរោធគាមិនីបដិបទា ដឹងច្បាស់ក្នុងខន្ធ ជា ចំណែកខាងដើម ដឹងច្បាស់ក្នុងខន្ធជាចំណែកខាងចុង ដឹងច្បាស់ក្នុងខន្ធជា ចំណែកខាងដើមនិងខាងចុង ដឹងច្បាស់ក្នុងពួកធម៌ ដែលកើតឡើង ព្រោះ អាស្រ័យបច្ច័យនោះៗ ( បដិច្ចសមុប្បន្នធម៌ ) និងបញ្ញា ការដឹងច្បាស់ ការសន្សំ ការប្រមូល ការពិចារណាធម៌ ការចំណាំ ការចំណាំជាប់ ការ ចំណាំស្និទ្ធ ភាពជាបណ្ឌិត ការឈ្លាសវៃ ការប្រសប់ ការបិុនបេៅ ការគិត គូរ ការពិចារណា ប្រាជ្ញាដូចជាផែនដី ប្រាជ្ញាទម្លាយនូវកិលេស ធម្មជាតិ សម្រាប់