អភិធម្មបិដក អាសវគោច្ឆក
អាសវគោច្ឆក ពួកធម៌ជាអាសវៈ តើដូចម្តេច ។ អាសវៈ ៤ យ៉ាងគឺ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ ។ បណ្តាអាសវៈទាំងនោះ កាមាសវៈ តើដូចម្តេច ។ សេចក្តី ប្រាថ្នាក្នុងកាម តម្រេកក្នុងកាម ការរីករាយក្នុងកាម ការអន្ទះសាក្នុងកាម សេចក្តីស្រឡាញ់ក្នុងកាម ការរោលរាលក្នុងកាម ការជ្រប់នៅក្នុងកាម ការ ងប់ចិត្តក្នុងកាមណា ចំពោះកាមទាំងឡាយ នេះហៅថា កាមាសវៈ ។ បណ្តាអាសវៈទាំងនោះ ភវាសវៈ តើដូចម្តេច ។ សេចក្តី ប្រាថ្នាក្នុងភព តម្រេកក្នុងភព ការរីករាយក្នុងភព ការអន្ទះសាក្នុងភព សេចក្តីស្រឡាញ់ក្នុងភព ការរោលរាលក្នុងភព ការជ្រប់នៅក្នុងភព ការ ងប់ចិត្តក្នុងភពណា ចំពោះភពទាំងឡាយ នេះហៅថា ភវាសវៈ ។ បណ្តាអាសវៈទាំងនោះ ទិដ្ឋាសវៈ តើដូចម្តេច ។ ការយល់ឃើញ ថាលោកទៀងខ្លះ ថាលោកមិនទៀងខ្លះ ថាលោកមានទីបំផុតខ្លះ ថា លោកមិនមានទីបំផុតខ្លះ ថាជីវិតនោះ គឺសរីរៈនោះខ្លះ ថាជីវិតដទៃ សរីរៈ ដទៃខ្លះ ថាសត្វស្លាប់ទៅកើតទៀតខ្លះ ថាសត្វស្លាប់ទៅមិនកើតទៀតខ្លះ ថា សត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀតក៏មានខ្លះ ថាសត្វស្លាប់ទៅកើត ទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ និងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាត ស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការទាក់ទិន គឺទិដ្ឋិ ការកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ កាស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ធម្មជាតដែលខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរក ខុសណា ដែលមានសភាពបែបនេះ នេះហៅថា ទិដ្ឋាសវៈ ។ មួយទៀត មិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា ទិដ្ឋាសវៈដែរ ។