អដ្ឋកថា អាសវគោច្ឆក

ក្បាលទី 65 · ទំព័រ 482

អាសវគោច្ឆក [ ២០៨-២១៨ ] គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសនៃអាសវៈ ដូចតទៅនេះ ថា រាគៈដែលប្រកបដោយបញ្ចកាមគុណ ឈ្មោះថា កាមាសវៈ ឆន្ទរាគៈ ក្នុងរូបភពនិងអរូបភព សេចក្តីប្រាថ្នាគាប់ចិត្ត ដែលប្រព្រឹត្តទៅក្នុងឈាន រាគៈសហគតដោយសស្សតទិដ្ឋិ សេចក្តីប្រាថ្នាដោយអំណាចនៃភព ឈ្មោះ ថា ភវាសវោ ទិដ្ឋិ ៦២ ឈ្មោះថា ទិដ្ឋាសវោ ការមិនដឹងក្នុងឋានៈ ៨ ឈ្មោះថា អវិជ្ជាសវោ ។ ដើម្បីមិនឲ្យវង្វេងក្នុងអាសវៈទាំងឡាយដែលត្រាស់ទុកក្នុងទីនោះៗ គប្បី ជ្រាបប្រភេទនៃអាសវៈ មានអាសវៈពួកមួយជាដើម ។ ពិតណាស់ កាល ពោលដោយអត្ថ អាសវៈទាំងនេះមានតែម្យ៉ាងបុណ្ណោះ យ៉ាងនេះគឺ ឈ្មោះ ថា អាសវៈ ព្រោះអត្ថថា ជារបស់ត្រាំ តែក្នុងព្រះវិន័យ ត្រាស់អាសវៈ ២ យ៉ាងថា ដើម្បីរារាំងអាសវធម៌ទាំងឡាយក្នុងបច្ចុប្បន្ន ១ ដើម្បីកម្ចាត់បង់នូវ អាសវធម៌ទាំងឡាយក្នុងបរលោក ១ ដូច្នេះ ។ ក្នុងព្រះសូត្រក្នុងសឡាយតនវគ្គ ទ្រង់ត្រាស់អាសវៈទុក ៣ យ៉ាងថា ម្នាលអាវុសោ អាសវៈទាំងនេះ មាន ៣ ប្រការ គឺកាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១ ដូច្នេះ ។ ក្នុងនិព្វេធិកបរិយាយសូត្រមានអាសវៈ ៥ យ៉ាង ដែលត្រាស់ទុកថា ម្នាល ភិក្ខុទាំងឡាយ អាសវៈទាំងឡាយ នាំសត្វឲ្យទៅនរកក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យទៅកាន់កំណើតតិរច្ឆានក៏មាន អាសវៈទាំងឡាយនាំសត្វ ឲ្យទៅកាន់បិត្តិវិស័យក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យទៅមនុស្សលោក ក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យទៅទេវលោកក៏មាន ដូច្នេះ ។ ក្នុង ឆក្កនិបាត អាហុនេយ្យសូត្រ ត្រាស់អាសវៈ ៦ យ៉ាងថា អត្ថិ អាសវា សំវរា បហាតព្វា អត្ថិ អាសវា បដិសេវនា បហាតព្វា អត្ថិ អាសវា អធិវាសនា បហាតព្វា អត្ថិ អាសវា បរិវជ្ជនា បហាតព្វា អត្ថិ អាសវា វិនោ