អភិធម្មបិដក សញ្ញេាជនគោច្ឆក
សញ្ញោជនគោច្ឆក ពួកធម៌ជាសញ្ញោជនៈ ( ធម៌ចងសត្វទុកក្នុងវដ្តៈ ) តើដូចម្តេច ។ សញ្ញោជនៈ ១០ ប្រការ គឺកាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ មានសញ្ញោជនៈ ទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ សីលព្វតបរាមាសសញ្ញោជនៈ ភវរាគសញ្ញោជនៈ ឥស្សាសញ្ញោជនៈ មច្ឆរិយសញ្ញោជន អវិជ្ជាសញ្ញោជនៈ ១ ។ បណ្តាសញ្ញោជនៈទាំងនោះ កាមរាគសញ្ញោជនៈ តើដូចម្តេច ។ សេចក្តីប្រាថ្នាក្នុងកាម តម្រេកក្នុងកាម ការរីករាយក្នុងកាម ការ អន្ទសាក្នុងកាម សេចក្តីស្រឡាញ់ក្នុងកាម ការរោលរាលក្នុងកាម ការជ្រប់ ក្នុងកាម ការងប់ចិត្តក្នុងកាម ចំពោះកាមទាំងឡាយណា នេះហៅថា កាមរាគសញ្ញោជនៈ ។ បណ្តាសញ្ញោជនៈទាំងនោះ បដិឃសញ្ញោជនៈ តើដូចម្តេច ។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ ដល់អញ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនមែនជាប្រយោជន៍ដល់ បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តនៃអញ ។ បេ ។ កំពុងប្រព្រឹត្តនូវកម្មមិន ជាប្រយោជន៍ ។ បេ ។ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃអញ ។ កំពុងប្រព្រឹត្តនូវកម្មជាប្រយោជន៍ ។ បេ ។ នឹង ប្រព្រឹត្តនូវកម្មជាប្រយោជន៍ មួយទៀត គំនុំកើតឡីងក្នុងហេតុមិនគួរ ការគុំ គួននៃចិត្ត ការគុំកួនតប សេចក្តីថ្នាំងថ្នាក់ ការខឹងតប ការខឹងញាប់ញ័រ ការក្រោធ ខ្លាំង ការក្រោធញាប់ញ័រ ការប្រទូស្ត ការប្រទូស្តតប ការប្រទូស្ត គ្រប់យ៉ាង ការខូចចិត្ត ការប្រទូស្តនៃចិត្ត ការ