អភិធម្មបិដក គន្ថគោច្ឆក

ក្បាលទី 65 · ទំព័រ 506

គន្ថគោច្ឆក ពួកធម៌ជាគន្ថៈ ( ធម៌ដោតក្រងសត្វទុកក្នុងវដ្តៈ ) តើដូច ម្តេច ។ គន្ថៈ ៤ គឺអភិជ្ឈាកាយគន្ថៈ ព្យាបាទកាយគន្ថៈ សីលព្វតបរាមាសកាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ ។ បណ្តាគន្ថៈទាំងនោះ អភិជ្ឈាកាយគន្ថៈ តើដូចម្តេច ។ តម្រេក ការត្រេកអរខ្លាំង ការជាប់ចំពាក់ក្នុងអារម្មណ៍ ការស្រើបស្រាល ការរីករាយ ការរីករាយខ្លាំង តម្រេកខ្លាំងនៃចិត្ត សេចក្តីប្រាថ្នា ការជ្រុលជ្រប់ ការ ងុលងប់ ការពាក់ព័ន្ធ ការរួបរឹត ការជាប់ចំពាក់ ការលិចចុះ ធម្មជាតិនាំ សត្វឲ្យកើតក្នុងភព មាយា ធម្មជាតិបង្កើតសត្វ ការញ៉ាំងសត្វ ឲ្យប្រកបដោយ ទុក្ខ ធម្មជាតិចាក់ស្រែះសត្វ បណ្តាញ ការបង្ញូរទៅ ការផ្សាយទៅកាន់ អារម្មណ៍ ចំណងចងសត្វទុក ការផ្សាយទៅក្នុងអារម្មណ៍ ធម្មជាតិញ៉ាំង សត្វឲ្យចម្រើន ធម្មជាតិជាគម្រប់ពីរ ការតាំងចិត្តទុក ធម្មជាតិនាំសត្វទៅកាន់ ភព ធម្មជាតិដូចជាព្រៃ ដូចជាព្រៃញាតស្បាត ការមូលមិត្ត សេចក្តីស្រឡាញ់ ការអាឡោះអាល័យ ផៅពង្សតទៅ សេចក្តីប៉ុនប៉ង អាការប៉ុនប៉ង ភាពនៃ ចិត្តប៉ុនប៉ង ការប៉ុនប៉ងរូប ប៉ុនប៉ងសំឡេង ប៉ុនប៉ងក្លិន ប៉ុនប៉ងរស ប៉ុនប៉ង ផ្សព្វ ប៉ុនប៉ងលាភ ប៉ុនប៉ងទ្រព្យ ប៉ុនប៉ងបុត្ត ប៉ុនប៉ងជីវិត ធម្មជាតិឆ្លេឆ្លា ឆ្លេឆ្លាជ្រុលពេក ឆ្លេឆ្លាខ្លាំង សេចក្តីឆ្លេឆ្លា អាការឆ្លេឆ្លា ភាពនៃចិត្តឆ្លេឆ្លា ការ រុលត្បុល ការប្រព្រឹត្តរុលត្បុល ភាពនៃចិត្តរុលត្បុល ការញាប់ញ័រ ការចង់ឲ្យ សម្រេច ប្រយោជន៍ ការត្រេកអរខុសគន្លងធម៌ ការលោភហួសកំណត់