អដ្ឋកថា នីវរណគោច្ឆកៈជាដើម

ក្បាលទី 65 · ទំព័រ 529

នីវរណគោច្ឆកជាដើម [ ២៤៨-២៧៩ ] គប្បីជ្រាបវិនិច្ឆ័យក្នុងថីនមិទ្ធនិទ្ទេសនៃនីវរណគោច្ឆកៈ ដូចតទៅនេះថា បទថា ចិត្តស្ស អកល្លតា គឺភាវៈនៃអ្នកជំងឺ ។ មែនពិត អ្នកជំងឺហៅ ថា អកល្លកោ ។ សូម្បីក្នុងវិន័យ ( ទុតិយបារាជិក ) ក៏ពោលទុកថា នាហំ ភន្តេ អកល្លកោ បពិត្រលោកម្ចាស់ ខ្ញុំមិនឈឺទេ ដូច្នេះ ។ បទថា អកម្មញ្ញតា បានដល់ អាការនៃការមិនគួរដល់ការងារ គឺភាព មានជំងឺនៃចិត្តនោះឯង ។ បទថា ឱលីយនា បានដល់ អាការដែលរួញរា ។ មែនពិត ចិត្តដែលញ៉ាំងឥរិយាបថ ឲ្យកើតឡើង កាលមិនអាចទ្រទ្រង់ឥរិយាបថទុកបាន រមែងរាថយ ដូចសត្វប្រចេវោសំយុងខ្លួនលើដើមឈើ រមែង រាថយ ដូចឆ្នាំងទឹកផឹកព្យួរទុកត្រង់សសរ ។ ព្រះមានព្រះភាគ ត្រាស់ថា ការជ្រប់នៅ ដូច្នេះ ទ្រង់សំដៅដល់អាការៈនោះនៃចិត្តនោះ ។ បទទី ២ ( សល្លីយនា ការសម្ងំនៅ ) ទ្រង់បន្ថែមបទឧបសគ្គ ។ បទថា លីនំ បានដល់ រួញត្រឡប់ហើយ ព្រោះមិនផ្សាយចេញទៅ ។ បទ ២ ក្រៅអំពីនេះ ( គឺ លីយនា និង លីយិតត្តំ អាការរួញរា ភាពរួញរា ) ជាបទសម្តែងដល់អាការនិងភាវៈនៃចិត្តនោះ ។ បទថា ថីនំ សេចក្តីថា ដែលឈ្មោះថា ថីន ដោយភាពជាដុំ ព្រោះមិន ។ ផ្សាយទៅ ដូចដុំសប្បិ ។ បទថា ថីយនា ជាការសម្តែងអាការនៃចិត្ត ។ ភាវៈដែលចិត្តធុញទ្រាន់ហើយ ឈ្មោះថា ថីយិតត្តំ អធិប្បាយថា ការដែល ចិត្តជាធម្មជាតរឹងត្អឹង ដោយអំណាចនៃការមិនផ្សាយចេញទៅនោះឯង ។ បទថា កាយស្ស បានដល់ នាមកាយ គឺខន្ធ ៣ ។ បទថា អកល្លតា អកម្មញ្ញតា មានន័យដូចពោលទុកក្នុងខាងដើមនុ៎ះឯង ។