អភិធម្មបិដក ឧបាទានគោច្ឆកៈ
ឧបទានគោច្ឆក ពួកធម៌ជាឧបាទាន ( សេចក្តីប្រកាន់មាំ ) តើដូចម្តេច ។ ឧបាទាន ៤ គឺកាមុបាទាន ទិដ្ឋុបាទាន សីលព្វតុបាទាន អត្តវាទុបាទាន ។ បណ្តាឧបាទានទាំងនោះ កាមុបាទាន តើដូចម្តេច ។ សេចក្តី ប្រាថ្នាចំពោះកាម ការត្រេកអរចំពោះកាម ការរីករាយចំពោះកាម ការអន្ទះ សាចំពោះកាម សេចក្តីស្រឡាញ់ចំពោះកាម ការរោលរាលចំពោះកាម ការ ជ្រុលជ្រប់ចំពោះកាម ការងុលងប់ចំពោះកាមណា ក្នុងកាមទាំងឡាយ នេះ ហៅថា កាមុបាទាន ។ បណ្តាឧបាទានទាំងនោះ ទិដ្ឋុបាទាន តើដូចម្តេច ។ ការយល់ ថា ទានដែលបានឲ្យហើយមិនមានផល បូជាធំមិនមានផល បូជាតូច មិនមានផល ផលវិបាកនៃកម្មដែលបុគ្គលធ្វើល្អ ឬធ្វើអាក្រក់មិនមាន លោក នេះមិនមាន លោកខាងមុខមិនមាន មាតាមិនមានគុណ បិតាមិនមានគុណ ពួកសត្វជាឱបបាតិកៈមិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោកជាអ្នកប្រព្រឹត្ត ល្អ ប្រតិបត្តិល្អ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយ ប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងហើយសម្តែងប្រាប់បានក៏មិនមាន និងទិដ្ឋិ ដំណើរ គឺទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិកា រជាប់ចំពាក់គឺទិដ្ឋិ ការកួចកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាប អង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពនៃចិត្តខុស លទ្ធិដូចជាកំពង់ សេចក្តី ប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា ទិដ្ឋុបាទាន ។ លើកលែងតែសីលព្វតុបាទាន និងអត្តវាទុបាទានចេញ សូម្បី មិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា ទិដ្ឋុបាទានដែរ ។