អដ្ឋកថា ឧបាទានគោច្ឆកៈ
ឧបទានគោច្ឆកៈ [ ២៨០-២៩០ ] គប្បីជ្រាបវិគ្គហៈក្នុងនិទ្ទេសនៃឧបាទាន ដូចតទៅនេះថា ដែលឈ្មោះថា កាមុបទាន ព្រោះអត្ថថា រមែងប្រកាន់មាំនូវកាម ពោលគឺ វត្ថុ ។ កាមនោះផង ជាឧបាទានផង ព្រោះហេតុនោះទើបឈ្មោះថា កាមុបទាន ។ បទថា ឧបទានំ បានដល់ សេចក្តីប្រកាន់មាំ ។ ព្រោះ ឧប សព្ទក្នុង ពាក្យនេះមានអត្ថថា មាំ ដូចក្នុងពាក្យទាំងឡាយមាន ឧបយាស ( សេចក្តី ចង្ហៀតចង្អល់ ) ឧបកដ្ឋ ( ជិតដល់ហើយ ) ជាដើម ។ មួយទៀត ទិដ្ឋិនោះផង ជាឧបាទានផង ព្រោះហេតុនោះ ទើបឈ្មោះថា ទិដ្ឋុបទាន ឬដែលឈ្មោះថា ទិដ្ឋុបទាន ព្រោះអត្ថថា រមែងប្រកាន់មាំនូវ ទិដ្ឋិ ។ ពិតណាស់ ទិដ្ឋិក្រោយរមែងប្រកាន់មាំទិដ្ឋិមុន ដូចក្នុងប្រយោគជាដើម ថា សស្សតោ អត្តា ច លោកោ ច ខ្លួននិងលោក ជាសភាវៈទៀងទាត់ ដូច្នេះ ។ មួយទៀត ដែលឈ្មោះថា សីលព្វតុបទាន ព្រោះអត្ថថា រមែងប្រកាន់មាំនូវសីលនិងវត្ត ។ សីលនិងវត្តនោះផង ជាឧបាទានផង ព្រោះ ហេតុនោះ ទើបឈ្មោះថា សីលព្វតុបទាន ។ មែនពិត ពាក្យថា គោសីល និងគោវត្តជាដើមជាឧបាទានឯងនោះឯង ព្រោះប្រកាន់មាំថា សេចក្តីបរិសុទ្ធ រមែងមានដោយអាការយ៉ាងនេះ ។ ម្យ៉ាងទៀត ឈ្មោះថា វាទ ព្រោះអត្ថថា ជាហេតុពោល ។ ដែលឈ្មោះថា ឧបទាន ព្រោះអត្ថថា ជាហេតុប្រកាន់ មាំ ។ សួរថា ពោលឬប្រកាន់មាំនូវអ្វី ឆ្លើយថា ពោលឬប្រកាន់មាំនូវខ្លួន ។ ការពោល និងការប្រកាន់នូវខ្លួន ឈ្មោះថា អត្តវាទុបទាន ។ ម្យ៉ាងវិញទៀត ហេតុត្រឹមតែវាទៈថាជាខ្លួនតែម្យ៉ាង ឈ្មោះថា អត្តវាទុបទាន ព្រោះ អត្ថថា ជាហេតុប្រកាន់មាំ ថាជាខ្លួន ។ ក្នុងបទថា យោ កាមេសុ កាមច្ឆន្ទោ នេះ ព្រះមានព្រះភាគ ទ្រង់ បំណងយកវត្ថុកាមនិងកិលេសកាមទាំងឡាយ ដោយមិនសេសសល់ថា ជា កាម ព្រោះហេតុន