អភិធម្មបិដក កិលេសគោច្ឆក
កិលេសគោច្ឆក ពួកធម៌ជាកិលេស ( គ្រឿងសៅហ្មង ) តើដូចម្តេច ។ កិលេសវត្ថុ ១០ គឺលោភៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ ។ បណ្តាកិលេសវត្ថុទាំងនោះ លោភៈ តើដូចម្តេច ។ តម្រេក ការត្រេកអរខ្លាំង ការជាប់ចំពាក់ ក្នុងអារម្មណ៍ ការស្រើបស្រាល ការរីករាយ ការរីករាយខ្លាំង តម្រេកខ្លាំងនៃចិត្ត សេចក្តីប្រាថ្នា ការជ្រុលជ្រប់ ការងុលងប់ចិត្ត ការពាក់ព័ន្ធ ការរួបរឹត ការជាប់ចំពាក់ ការលិចចុះ ធម្មជាតិ នាំសត្វឲ្យកើតក្នុងភព មាយា ធម្មជាតិបង្កើតសត្វ ការញ៉ាំងសត្វឲ្យប្រកបដោយ ទុក្ខ ធម្មជាតិចាក់ស្រែះសត្វទុក បណ្តាញ ការបង្ញូរទៅ ការផ្សាយ ទៅកាន់អារម្មណ៍ផ្សេងៗ ចំណងចងសត្វទុក ការផ្សាយទៅកាន់អារម្មណ៍ ធម្មជាតិញ៉ាំងសត្វឲ្យចម្រើន ធម្មជាតិជាគម្រប់ ២ ការតាំងចិត្តទុក ធម្មជាតិ នាំសត្វទៅកាន់ភព ធម្មជាតិដូចជាព្រៃ ដូចព្រៃញាតស្បាត ការមូលមិត្ត សេចក្តីស្រឡាញ់ ការអាឡោះអាល័យ ផៅពង្សតទៅ សេចក្តីប៉ុនប៉ង អាការប៉ុនប៉ង ភាពនៃចិត្តប៉ុនប៉ង ការប៉ុនប៉ងរូប ប៉ុនប៉ងសំឡេង ប៉ុនប៉ងក្លិន ប៉ុនប៉ងរស ប៉ុនប៉ងផ្សព្វ ប៉ុនប៉ងលាភ ប៉ុនប៉ងទ្រព្យ ប៉ុនប៉ងបុត្ត ប៉ុនប៉ង ជីវិត ធម្មជាតិឆ្លេឆ្លា ឆ្លេឆ្លាជ្រុល ឆ្លេឆ្លាខ្លាំង សេចក្តីឆ្លេឆ្លា អាការឆ្លេឆ្លា ភាព នៃចិត្តឆ្លេឆ្លា ការរុលត្បុល អាការប្រព្រឹត្តរុលត្បុល ភាពនៃចិត្តរុលត្បុល ការញាប់ញ័រ ការចង់បានឲ្យសម្រេចប្រយោជន៍ ការត្រេកអរខុសទំនងធម៌ ការលោភហួសកំណត់ ការត្រេកត្រអាល ការចង់បានមិនឈប់ សេចក្តី ប្រាថ្នា សេចក្តីស្រឡាញ់ សេចក្តីប្រាថ្នាព្រម សេចក្តីប្រាថ្នាក្នុងកាម ប្រាថ្នា ភព ប្រាថ្នាប្រាសចាកភព ប្រាថ្នាក្នុងរូបភព