អដ្ឋកថា កិលេសគោច្ឆក
កិលេសគោច្ឆក [ ២៩១-៣០៩ ] គប្បីជ្រាបវិនិច្ឆ័យក្នុងកិលេសគោច្ឆកៈ ដូចតទៅនេះថា កិលេសនោះឯង ឈ្មោះថា កិលេសវត្ថុ ។ ម្យ៉ាងទៀត ដែលឈ្មោះ ថា វត្ថុ ព្រោះអត្ថថា ជាទីនៅរបស់សត្វ អ្នកមានអាសវៈនៅមិនទាន់អស់ ព្រោះសត្វទាំងនោះតាំងនៅក្នុងកិលេស មានលោភៈជាដើម ។ ដែលឈ្មោះ ថា កិលេសវត្ថុ ព្រោះអត្ថថា កិលេសទាំងនោះផង ជាវត្ថុរបស់សត្វដែល តាំងនៅក្នុងកិលេសទាំងនោះផង ។ ព្រោះកិលេសទាំងឡាយ កាលកើតឡើង ដោយភាពជាអនន្តរប្បច្ច័យជាដើម ឈ្មោះថា រមែងនៅក្នុងកិលេស ដែលជាបច្ច័យនេះឯង ហេតុនោះ ទើបឈ្មោះថា កិលេសវត្ថុ សូម្បីដោយ អត្ថថា ជាវត្ថុ ( ទីតាំង ) របស់កិលេសទាំងឡាយ ។ លោភៈនេះថា តត្ថ កតមោ លោភោ យោ រាគោ សារាគោ ដូច្នេះ ទ្រង់ពង្រីកចេញជាងមួយរយបទ ក្នុងឋានៈទាំង ៣ គឺហេតុគោច្ឆកៈ គន្ថគោច្ឆកៈនិងក្នុងកិលេសគោច្ឆកៈនេះ ។ ទ្រង់អធិប្បាយទុកក្នុងអាសវគោច្ឆកៈ សញ្ញោជនគោច្ឆកៈ ឱឃគោច្ឆកៈ យោគគោច្ឆកៈ នីវរណគោច្ឆកៈនិងឧបាទានគោច្ឆកៈ គោច្ឆកៈនីមួយៗ ៨ បទ ។ លោភៈនេះបណ្ឌិតគប្បីជ្រាបថា ទ្រង់កាន់យកដោយមិនមានសេសសល់ ក្នុងឋានៈដែលទ្រង់ចង្អុលបង្ញាញទុក ជាងមួយរយបទខ្លះ ក្នុងឋានៈដែលទ្រង់ចង្អុលបង្ញាញទុកគោច្ឆកៈនីមួយៗ ៨ បទខ្លះ នៅក្នុងហេតុគោច្ឆកៈ គន្ថគោច្ឆកៈ នីវរណគោច្ឆកៈ ឧបាទានគោច្ឆកៈ និងកិលេសគោច្ឆកៈទាំងនោះ តណ្ហាដែលមគ្គទាំង ៤ គប្បីសម្លាប់តាំងនៅ មួយចំណែកប៉ុណ្ណោះ ក្នុងអាសវគោច្ឆកៈ សញ្ញោជនគោច្ឆកៈ ឱឃគោច្ឆកៈ និងយោគគោច្ឆកៈ តណ្ហាដែលមគ្គទាំង ៤ គប្បីសម្លាប់តាំងនៅ ២ ចំណែក សេចក្តីនេះដូចម្តេច សេចក្តីថា ក្នុងអាសវគោច្ឆកៈជាកាមាសវៈនិងភវាសវៈ ក្នុងសញ្ញោជនគោច្ឆកៈ ជាកាមរាគសញ្ញោជនៈ និងភវរាគសញ្ញោជនៈ ក្នុង ឱឃគោច្ឆក ជ