អដ្ឋកថា បិដ្ឋិទុកៈ

ក្បាលទី 65 · ទំព័រ 577

បិដ្ឋិទុក [ ៣១០-៣៣៥ ] គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសនៃកាមាវចរ ដូចតទៅនេះ ថា បទថា ហេដ្ឋតោ បានដល់ ចំណែកខាងក្រោម ។ បទថា អវីចិនិរយំ មានសេចក្តីថា ដែលឈ្មោះថា អវីចិ ព្រោះអត្ថថា ក្នុងនរកនេះ មិនមាន ចន្លោះប្រហោង រវាងរលកនៃអណ្តាតភ្លើងទាំងឡាយ ឬនៃទុក្ខវេទនារបស់ សត្វទាំងឡាយ ។ ដែលឈ្មោះថា និរយ ព្រោះអត្ថថា ក្នុងទីនេះមិនមាន សេចក្តីចម្រើន ពោលគឺ សេចក្តីសុខ ម្យ៉ាងវិញទៀត ឈ្មោះថា នរក ដោយអត្ថថា មិនមានសេចក្តីត្រេកអរខ្លះ ដោយអត្ថថា មិនមានសេចក្តីពេញចិត្ត ខ្លះ ។ បទថា បរិយន្តំ ករិត្វា បានដល់ ធ្វើនរក ពោលគឺ អវីចិនោះជាទីបំផុត ។ បទថា ឧបរិតោ បានដល់ ចំណែកខាងលើ ។ បទថា បរនិម្មិតវសវត្តិទេវេ សេចក្តីថា ទេវតា ឈ្មោះថា បានវោហារយ៉ាងនេះ ព្រោះធ្វើ អំណាចឲ្យប្រព្រឹត្តទៅក្នុងសេចក្តីប្រាថ្នា ( កាម ) ទាំងឡាយ ដែលទេវតា ដទៃនិម្មិតឲ្យ ។ បទថា អន្តោ ករិត្វា បានដល់ រារាំងទុកក្នុងទីបំផុត ។ បទថា យំ ឯតស្មឹ អន្តរេ បានដល់ ក្នុងឱកាសនេះឯណា ។ ដោយបទថា ឯត្ថាវចរា នេះ ព្រោះធម៌ពួកដទៃត្រាច់ទៅក្នុងរវាងភូមិ នេះ ដោយការកើតឡើងក្នុងភូមិខ្លះ ក្នុងកាលខ្លះ ហេតុនោះ ដើម្បីមិនរួបរួម ធម៌ទាំងនោះ ទើបត្រាស់ថា អវចរា ។ ដោយពាក្យនោះ ធម៌ទាំងឡាយ ណា រមែងត្រាច់ទៅ ឈមចុះក្នុងរវាងភូមិនេះ ដោយការកើតឡើងគ្រប់ទីកន្លែង និងគ្រប់កាល ធម៌ពួកណារមែងត្រាច់ទៅក្នុងចំណែកខាងក្រោមដោយ ការប្រព្រឹត្តទៅនៃភូតរូបនិងឧបាទាយរូបខាងក្រោមរបស់អវីចិនរក ទើបទ្រង់ ធ្វើការរួបរួមធម៌ទាំងនោះទុក ព្រោះថា ធម៌ទាំងនោះឈមចុះហើយនោះឯង ត្រាច់ទៅ គឺឈមចុះក្នុងចំណែកខាងក្រោម ព្រោះហេតុនោះ ទើបហៅថា អវចរ ។