អភិធម្មបិដក សុតន្តិកទុកនិក្ខេប

ក្បាលទី 65 · ទំព័រ 580

សុតន្តិកទុកនិក្ខេប ពួកធម៌ប្រព្រឹត្តទៅក្នុងចំណែកនៃវិជ្ជា តើដូចម្តេច ។ ពួកធម៌ ប្រកបដោយវិជ្ជា នេះពួកធម៌ ប្រព្រឹត្តទៅក្នុងចំណែកនៃវិជ្ជា ។ ពួកធម៌ ប្រព្រឹត្តទៅក្នុងចំណែកនៃអវិជ្ជា តើដូចម្តេច ។ ពួកធម៌ប្រកបដោយអវិជ្ជា នេះពួកធម៌ប្រព្រឹត្តទៅក្នុងចំណែកនៃអវិជ្ជា ។ ពួកធម៌ប្រៀបដូចផ្លេកបន្ទោរ តើដូចម្តេច ។ បញ្ញាក្នុងអរិយមគ្គ ៣ ខាងក្រោម នេះពួកធម៌ប្រៀបប្រដូចផ្លេកបន្ទោរ ។ ពួកធម៌ប្រៀប ដូចពេជ្រ តើដូចម្តេច ។ បញ្ញាក្នុងអរហត្តមគ្គខាងលើ នេះពួកធម៌ប្រៀបដូច ពេជ្រ ។ ពួកធម៌ពាល តើដូចម្តេច ។ អហិរិកៈនិងអនោត្តប្បៈ នេះ ពួកធម៌ពាល សូម្បីអកុសលធម៌ទាំងអស់ក៏ជាពួកធម៌ពាលដែរ ។ ពួកធម៌ បណ្ឌិត តើដូចម្តេច ។ ហិរិនិងឱត្តប្បៈ នេះពួកធម៌បណ្ឌិត សូម្បីកុសលធម៌ ទាំងអស់ក៏ជាពួកធម៌បណ្ឌិតដែរ ។ ពួកធម៌ខ្មៅ តើដូចម្តេច ។ អហិរិកៈនិងអនោត្តប្បៈ នេះ ពួកធម៌ខ្មៅ សូម្បីអកុសលធម៌ទាំងអស់ ក៏ជាពួកធម៌ខ្មៅដែរ ។ ពួកធម៌ស តើដូចម្តេច ។ ហិរិនិងឱត្តប្បៈ នេះពួកធម៌ស សូម្បីកុសលធម៌ទាំងអស់ ក៏ ជាពួកធម៌សដែរ ។ ពួកធម៌ដុតកម្តៅ តើដូចម្តេច ។ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត នេះពួកធម៌ដុតកម្តៅ សូម្បីអកុសលធម៌ទាំងអស់ ក៏ជាពួកធម៌ ដុតកម្តៅដែរ ។ ពួកធម៌មិនដុតកម្តៅ តើដូចម្តេច ។ កាយសុចរិត វចីសុចរិត មនោសុចរិត នេះពួកធម៌មិនដុតកម្តៅ សូម្បីកុសលធម៌ទាំងអស់ក៏ជា ពួកធម៌មិនដុតកម្តៅដែរ ។ ពួកធម៌ជាអភិវចនៈ ( ឈ្មោះ ) តើដូចម្តេច ។ ការរាប់ ការដឹងដោយប្រពៃ ការតាំងទុក ការនិយាយឈ្មោះ ការធ្វើនូវឈ្មោះ ការតម្កល់ ទុកនូវឈ្មោះ លំនាំពាក្យពោល ព្យញ្ជនៈ ការនិយាយចំពោះឈ្មោះ ណានៃពួកធម៌នោះៗ នេះពួកធម៌ជាអភិវចនៈ ។ ឯពួកធម៌ទា