អដ្ឋកថា សុតន្តិកទុកនិក្ខេប

ក្បាលទី 65 · ទំព័រ 598

សុតន្តិកទុកនិក្ខេប [ ៣៣៦-៣៧៧ ] បទទាំងឡាយ ក្នុងសុត្តន្តិកទុកៈ ដោយច្រើនមានអត្ថ ងាយយល់ហើយ ព្រោះខ្ញុំបានចែកសម្តែងដោយអត្ថ ក្នុងមាតិកាកថាហើយ ព្រោះនិទ្ទេសបទនៃសុត្តន្តិកទុកៈទាំងនោះ យល់ងាយ ដោយន័យដែលធ្លាប់ ពោលមកហើយនុ៎ះឯង ។ តែក្នុងទីនេះ ខ្ញុំនឹងសម្តែងត្រឹមតែអត្ថដែលផ្សេង គ្នា ដូចតទៅនេះថា គប្បីជ្រាបវិនិច្ឆ័យក្នុងវិជ្ជូបមទុកៈមុន បានឮថា បុរសដែលមានចក្ខុដើរ តាមផ្លូវក្នុងវេលាយប់មានមេឃងងឹត ផ្លូវរមែងមិនប្រាកដ ដល់បុរសនោះ ព្រោះងងឹត ផ្លេកបន្ទោរភ្លឺហើយកម្ចាត់ងងឹតទៅ ពេលនោះផ្លូវក៏ប្រាកដដល់ បុរសនោះព្រោះប្រាសចាកងងឹត ។ ទើបបុរសនោះដើរតាមផ្លូវតទៅ សូម្បី គ្រាទីពីរ ងងឹតក៏រមែងគ្របដណ្តប់ទៀត ទើបផ្លូវមិនប្រាកដ ផ្លេកបន្ទោរភ្លឺ ហើយកម្ចាត់ងងឹតនោះ កាលប្រាសចាកងងឹតហើយផ្លូវក៏បានប្រាកដ ។ ទើប បុរសនោះដើរទៅតាមផ្លូវ ក្នុងលើកទីបីតទៅ ងងឹតបានគ្របដណ្តប់ហើយ ផ្លូវ ក៏មិនប្រាកដ ។ ផ្លេកបន្ទោរដាលឡើងហើយ ក៏កម្ចាត់ងងឹតទៅ ។ បណ្តាសេចក្តីឧបមាទាំងនោះ ការផ្តើមវិបស្សនារបស់អរិយសាវ័កដើម្បី ប្រយោជន៍ចាក់ធ្លុះសោតាបត្តិមគ្គ ដូចការដើរតាមផ្លូវងងឹត របស់បុរសដែល មានចក្ខុ ។ ងងឹតដែលបិទបាំងសច្ចៈដូចវេលាដែលផ្លូវមិនប្រាកដក្នុងងងឹត ។ វេលាដែលពន្លឺ គឺសោតាបត្តិមគ្គកើតឡើង កម្ចាត់ងងឹតបិទបាំងសច្ចៈ ដូច វេលាដែលផ្លេកបន្ទោរដាលច្រវាត់ឡើង កម្ចាត់ងងឹត ។ វេលាដែលសច្ចៈ ៤ ប្រាកដដល់សោតាបត្តិមគ្គ ដូចវេលាដែលផ្លូវប្រាកដ ក្នុងការប្រាសចាក ងងឹត ។ ការប្រាកដរបស់ផ្លូវ គឺការប្រាកដរបស់សច្ចៈ ៤ ដល់បុគ្គលដែល ដល់ព្រមដោយមគ្គនោះឯង ។ ការផ្តើមវិបស្សនាដើម្បីសម្រេចសកទាគាមិមគ្គ ដូចការដើរផ្លូវតទៅក្នុង លើក