អភិធម្មបិដក អត្ថុទ្ធារកណ្ឌ

ក្បាលទី 65 · ទំព័រ 638

ពួកធម៌ជាកុសស តើដូចម្តេច ។ កុសលក្នុងភូមិ ៤ នេះ ពួកធម៌ជាកុសល ។ ពួកធម៌ជាអកុសល តើដូចម្តេច ។ អកុសលចិត្តុប្បាទ ( ការកើតនៃចិត្តជាអកុសល ) ១២ នេះពួកធម៌ជាអកុសល ។ ពួកធម៌ជា អព្យាក្រឹត តើដូចម្តេច ។ វិបាកក្នុងភូមិ ៤ កិរិយានិងអព្យាក្រឹតក្នុងភូមិ ៣ រូបនិងនិព្វាន នេះពួកធម៌ជាអព្យាក្រឹត ។ ពួកធម៌ដែលប្រកបដោយសុខវេទនា តើដូចម្តេច ។ ចិត្តុប្បាទប្រកបដោយសោមនស្ស ៤ ខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ខាង អកុសល ចិត្តុប្បាទ ៥ ខាងវិបាកផង ខាងកិរិយាផងនៃកាមាវចរកុសល រូបាវចរតិកចតុក្កជ្ឈានខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកចតុក្កជ្ឈានខាងកុសលផង ខាងវិបាកផង វៀរតែសុខវេទនា ដែល កើតឡើងក្នុងទីនោះចេញ នេះពួកធម៌ដែលប្រកបដោយសុខវេទនា ។ ពួកធម៌ ដែលប្រកបដោយទុក្ខវេទនា តើដូចម្តេច ។ ចិត្តុប្បាទប្រកបដោយទោមនស្ស ២ និងកាយវិញ្ញាណប្រកបដោយទុក្ខ វៀរតែទុក្ខវេទនា ដែលកើតឡើង ក្នុងទីនុ៎ះចេញ នេះពួកធម៌ដែលប្រកបដោយទុក្ខវេទនា ។ ពួកធម៌ប្រកបដោយ វេទនា មិនជាទុក្ខ មិនជាសុខ តើដូចម្តេច ។ ចិត្តុប្បាទប្រកបដោយ ឧបេក្ខា ៤ ខាងកាមាវចរកុសល ចិត្តុប្បាទ ៦ ខាងអកុសល ចិត្តុប្បាទ ១០ ខាងវិបាកនៃកាមាវចរកុសស ចិត្តុប្បាទ ៦ ខាងវិបាកនៃអកុសល ចិត្តុ- ប្បាទ ៦ ខាងកិរិយា ចតុត្ថជ្ឈានជារូបាវចរខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អរូបជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង ចតុត្ថជ្ឈានជាលោកុត្តរៈ ខាងកុសលផង ខាងវិបាក ៤ វៀរតែវេទនា មិន ជាទុក្ខ មិនជាសុខ ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ដែលប្រកបដោយ វេទនាមិនជាទុក្ខ មិនជាសុខ ។