អធិប្បាយ តិកអត្ថុទ្ធារ
អដ្ឋកថាកណ្ឌ អធិប្បាយ តិកអត្ថុទ្ធារ [ ៣៧៨-៣៩៩ ] ឥឡូវនេះដល់លំដាប់នៃការពណ៌នាអដ្ឋកថាកណ្ឌដែល លោកតាំងទុក ក្នុងលំដាប់នៃនិក្ខេបកណ្ឌ ។ សួរថា កណ្ឌនេះ ឈ្មោះថា អដ្ឋកថាកណ្ឌ ព្រោះហេតុអ្វី ឆ្លើយថា ព្រោះលើកសេចក្តីនៃព្រះពុទ្ធវចនៈ គឺ ព្រះត្រៃបិដកឡើងមកពង្រីកសេចក្តី ។ មែនពិត ព្រះពុទ្ធវចនៈដែលមកក្នុងលំដាប់នៃធម៌ក្នុងបិដកទាំង ៣ ទ្រង់ កំណត់វិនិច្ឆ័យទុកដោយអដ្ឋកថាកណ្ឌនុ៎ះឯង រមែងឈ្មោះថា ជាពាក្យដែល លោកវិនិច្ឆ័យល្អហើយ ។ កាលកំណត់មិនបាននូវគន្លងរបស់ព្រះវិន័យ ក្នុង ព្រះអភិធម្មបិដកទាំងមូល កាលលើកបញ្ញាឡើងសួរក្នុងមហាបករណ៍ និង ការរាប់ ការរួបរួមទុកដោយអដ្ឋកថាកណ្ឌនោះឯង រមែងគួរ ។ សួរថា អដ្ឋកថាកណ្ឌនេះកើតអំពីនរណា ឆ្លើយថា កើតអំពីព្រះសារីបុត្តត្ថេរ ។ ពិតណាស់ ព្រះសារីបុត្តត្ថេរបានពោលអដ្ឋកថាកណ្ឌឲ្យសទ្ធិវិហារិករបស់លោកមួយរូបដែលមិនអាចកំណត់សេចក្តីក្នុងនិក្ខេបកណ្ឌបាន ។ តែអដ្ឋកថាកណ្ឌនេះ លោកពោលជំទាស់ទុកក្នុងមហាអដ្ឋកថា ។ ឈ្មោះថា ព្រះអភិធម្ម មិនមែនជាវិស័យរបស់សាវ័ក មិនមែនជាគោចររបស់សាវ័ក ព្រះអភិធម្មនេះជាពុទ្ធវិស័យ ជាគោចររបស់ព្រះពុទ្ធ តែព្រះធម្មសេនាបតីត្រូវ សទ្ធិវិហារិកសួរហើយ ទើបនាំសទ្ធិវិហារិកនោះ ទៅកាន់សម្នាក់ព្រះសាស្តា ហើយទូលសួរចំពោះព្រះសម្មាសម្ពុទ្ធ ទើបព្រះសម្មាសម្ពុទ្ធ ត្រាស់អដ្ឋកថា- កណ្ឌប្រទានដល់ភិក្ខុនោះ ។ បានត្រាស់ប្រទានយ៉ាងដូចម្តេច គឺព្រះមានព្រះភាគ ត្រាស់សួរថា កតមេ ធម្មា កុសលា ដូច្នេះ ។ អធិប្បាយថា អ្នកកំណត់ថា ឈ្មោះថាពួកធម៌ជាកុសល តើដូចម្តេច ។ គ្រានោះព្រះមានព្រះភាគ កាលទ្រង់សម្តែងធម៌ មានកុសលជាដើម ដោយអំណាចការពង្រីក សេចក្តី បានប្រទានធ្វ