អភិធម្មបិដក ហេតុគោច្ឆកជាដើម
ហេតុគោច្ឆកជាដើម ពួកធម៌ជាហេតុ តើដូុចម្តេច ។ កុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកតហេតុ ៣ អលោភៈ ជាកុសលហេតុ អទោសៈជា កុសលហេតុ កើតឡើងក្នុងកុសលក្នុងភូមិ ៤ អមោហៈជាកុសលហេតុ ក៏ កើតឡើងក្នុងកុសលក្នុងភូមិ ៤ ដែរ វៀរតែចិត្តុប្បាទ ៤ ជាញាណវិប្បយុត្ត ខាងកាមាវចរកុសលចេញ លោភៈកើតឡើងក្នុងចិត្តុប្បាទ ៨ ប្រកបដោយ លោភៈ ឯទោសៈកើតឡើងក្នុងចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស មោហៈ កើតឡើងក្នុងអកុសលទាំងអស់ អលោភៈជាវិបាកហេតុ អទោសៈជាវិបាកហេតុកើតឡើងក្នុងវិបាកក្នុងភូមិ ៤ វៀរតែចិត្តុច្បាទជាអហេតុកៈ ខាងវិបាក នៃកាមាវចរចេញ អមោហៈជាវិបាកហេតុកើតឡើងក្នុងវិបាកក្នុងភូមិ ៤ វៀរ តែចិត្តុប្បាទជាអហេតុកៈ ខាងវិបាកនៃកាមាវចរ និងវៀរតែចិត្តុប្បាទ ៤ ជា ញាណវិប្បយុត្តចេញ អលោភៈជាកិរិយហេតុ អទោសៈជាកិរិយហេតុ កើតឡើង ក្នុងកិរិយាក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុក ខាងកាមាវចរកិរិយា ចេញ អមោហៈជាកិរិយហេតុកើតឡើងក្នុងកិរិយាក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុកៈខាងកាមាវចរកិរិយានិងវៀរតែចិត្តុប្បាទ ៤ ជាញាណវិប្បុ យុត្តចេញ នេះពួកធម៌ជាហេតុ ។ ពួកធម៌មិនមែនជាហេតុ តើដូចម្តេច ។ វៀរតែពួកហេតុចេញ កុសលនិងអកុសល ក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយានិងអព្យាក្រឹតក្នុងភូមិ ៣ រូបនិងនិព្វាន នេះពួកធម៌មិនមែនជាហេតុ ។ ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច ។ អកុសល ក្រៅពីនេះ វៀរតែមោហៈ ប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងវិបាក នៃកាមាវចរចេញ កិរិយានិងអព្យាក្រឹតក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ នេះពួកធម៌ប្រព្រ