អធិប្បាយ ទុកអត្ថុទ្ធារ

ក្បាលទី 65 · ទំព័រ 719

ហេតុគោច្ឆកជាដើម គប្បីជ្រាបវិនិច្ឆ័យក្នុងហេតុគោច្ឆកនិទ្ទេស ដូចតទៅនេះថា ព្រះមានព្រះភាគ កាលទ្រង់សម្តែងហេតុ ដោយន័យជាដើមថា តយោ កុសលហេតូ ដូច្នេះហើយ ដើម្បីទ្រង់សម្តែងហេតុទាំងនោះឯងដោយឋានៈ នៃការកើតឡើងទៀត ទើបត្រាស់ព្រះតម្រាស់ ជាដើមថា ចតូសុ ភូមិសុ កុសលេសុ ឧប្បជ្ជន្តិ ដូច្នេះ ។ បណ្ឌិតគប្បីជ្រាបន័យរបស់ទេសនា ក្នុង គោច្ឆកៈដ៏សេសដោយឧបាយនេះ ។ ក្នុងអាសវគោច្ឆកនិទ្ទេសថា យត្ថ ទ្វេ តយោ អាសវា ឯកតោ ឧប្បជ្ជន្តិ នេះ បណ្ឌិតគប្បីជ្រាបការកើតឡើងរួមគ្នានៃអាសវៈទាំងឡាយ ៣ យ៉ាង ។ ក្នុងការកើតទាំង ៣ យ៉ាងនោះ កាមាសវៈ រមែងកើត រួមគ្នា ២ យ៉ាង គឺកើតឡើងក្នុងចិត្តុប្បាទដែលជាទិដ្ឋិវិប្បយុត្ត ៤ ដួង ព្រម ជាមួយអវិជ្ជាសវៈ និងកើតឡើងក្នុងចិត្តុប្បាទដែលជាទិដ្ឋិសម្បយុត្ត ៤ ដួង ព្រមជាមួយទិដ្ឋាសវៈនិងអវិជ្ជាសវៈ ។ ចំណែកភវាសវៈ រមែងកើតរួមគ្នា តែម្យ៉ាង គឺកើតឡើងក្នុងចិត្តុប្បាទដែលជាទិដ្ឋិវិប្បយុត្ត ៤ ដួង ព្រមជាមួយ អវិជ្ជាសវៈ ។ មួយទៀត ក្នុងពាក្យនេះថា អាសវៈ ២ អាសវៈ ៣ រមែង កើតឡើងរួមគ្នាយ៉ាងណា សូម្បីក្នុងពាក្យនេះថាសញ្ញោជនៈ ២ ឬ ៣ កើត ក្នុងទីជាមួយគ្នាក្នុងធម៌ណាក៏យ៉ាងនោះដែរ ការកើតឡើងរួមគ្នានៃសញ្ញោជនៈ ទាំងឡាយ ក៏មាន ១០ យ៉ាង ។ ក្នុងការកើត ១០ យ៉ាងនោះ កាមរាគសញ្ញោជនៈ រមែងកើតរួមគ្នា ៤ យ៉ាង បដិឃសញ្ញោជនៈ រមែងកើតរួមគ្នា ៣ យ៉ាង មានសញ្ញោជនៈ រមែងកើតរួមគ្នា ១ យ៉ាង វិចិកិច្ឆាសញ្ញោជនៈ និងភវរាគសញ្ញោជនៈ ក៏កើតរួមគ្នានីមួយៗ ១ យ៉ាងដូចគ្នា សេចក្តីនេះដូចម្តេច គឺកាមរាគសញ្ញោជនៈ រមែងកើតរួមគ្នា ៤ យ៉ាង គឺកើតរួមគ្នាជាមួយ មានសញ្ញោជនៈនិងអវិជ្ជាសញ្ញោជនៈ ១ កើតជាមួយគ្នានឹងទិដ្ឋិសញ្