និគមកថា

ក្បាលទី 65 · ទំព័រ 724

ដោយពាក្យមានប្រមាណបុណ្ណេះ ព្រះលោកនាថ កាលទ្រង់ចែកចិត្តុប្បាទកណ្ឌ រូបកណ្ឌ និក្ខេបកណ្ឌនិងអត្ថុទ្ធារកណ្ឌគួរជាទីរីករាយនៃចិត្ត ទ្រង់សម្តែង ព្រះធម្មសង្គណីណា ការពណ៌នាសេចក្តីនៃព្រះធម្មសង្គណី នោះ ដែលរួបរួមធម៌នៃព្រះអភិធម្មបិដក ដោយឥតសេសសល់ ហើយតាំងទុកដែលខ្ញុំប្រារព្ធហើយ ការពណ៌នាសេចក្តី នេះ ដល់នូវសេចក្តីសម្រេចហើយដោយឈ្មោះថា អដ្ឋសាលិនី ព្រោះមានសេចក្តីមិនច្របូកច្របល់ ។ ខ្ញុំធ្វើការពណ៌នាអត្ថនោះឲ្យចប់ដោយព្រះបាលី ៣៩ ភាណវារៈ ដើម្បីការតាំងមាំ ស្ថិតស្ថេរនៃព្រះសទ្ធម្ម សម្រេច ហើយនូវកុសលណា ដោយអានុភាពនៃកុសលនោះ សូម សត្វទាំងអស់ ដឹងព្រះធម៌របស់ព្រះធម្មរាជា ដែលនាំមកនូវ សេចក្តីសុខហើយ ចូរសម្រេចសន្តិសុខគឺព្រះនិព្វានដ៏កំពូល មិនមានសេចក្តីសោក មិនមានសេចក្តីចង្ហៀតចង្អល់ចិត្តដោយកិច្ច បដិបទាដ៏បរិសុទ្ធ ដោយងាយ ។ សូមព្រះសទ្ធម្មតាំងនៅអស់កាលយូរ សូមពពួកសត្វទាំងអស់ គោរពធម៌ សូមភ្លៀងបង្អុរចុះមកតាមរដូវកាល ព្រះរាជា ដែលទ្រទ្រង់គុណធម៌អំពីបុរាណ ទ្រង់គ្រប់គ្រងប្រជាដោយ ធម៌ណា សូមព្រះរាជាបច្ចុប្បន្ន ទ្រង់គ្រប់គ្រងប្រជារបស់ព្រះ អង្គ ដោយធម៌នោះចុះ ។ អដ្ឋកថាធម្មសង្គណី ឈ្មោះថា អដ្ឋសាលិនី នេះ ដែលព្រះថេរៈ អ្នក មាននាមដែលគ្រូទាំងឡាយនាំគ្នាដាក់ឲ្យថា ពុទ្ធឃោស ដែលប្រដាប់ដោយ សទ្ធា បញ្ញានិងវីរិយៈដ៏បរិសុទ្ធយ៉ាងក្រៃលែង ជាអ្នកញ៉ាំងហេតុនៃគុណមាន សីលាចារ ភាពស្មោះត្រង់ ការឱនលំទោនជាដើមឲ្យតាំងឡើង ហើយអាច ឈានចុះកាន់ជដា ( ព្រៃក្រាស់ ) ក្នុងសេចក្តីផ្សេងគ្នានៃលទ្ធិរបស់ខ្លួននិង អ្នកដទៃ អ្នកប្រកបដោយសេចក្តីឈ្លាសនៃបញ្ញា មានប្រាជ្ញាញាណដែល មិនទើសទាក់ក្នុងសត្ថុសាសន មានបរិយត