អភិធម្មបិដក ធម៌មានប្រមាណមួយជាដើម

ក្បាលទី 66 · ទំព័រ 2

ធម៌មានប្រមាណមួយជាដើម ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច ។ វិបាកនៃពួកធម៌ជាកុសល និងអកុសល ជាកាមាវចរ រូបាវចរ អរូបាវាចរ ជាអបរិយាបន្ន ( មិនរាប់ចូលក្នុង ភូមិវដ្តៈទាំង ៣ ) វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ទាំង ពួកធម៌ដែលជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសលក្តី មិនមែនជាកម្ម វិបាកក្តី រូបទាំងអស់ក្តី ធាតុដែលបច្ច័យមិនបានប្រជុំតាក់តែង ( ព្រះ និព្វាន ) ក្តី នេះពួកធម៌ជាអព្យាក្រឹត ។ បណ្តាធម៌ទាំងនោះ រូបទាំងអស់ តើដូចម្តេច ។ មហាភូតរូប ៤ និងរូបដែលអាស្រ័យមហាភូតរូបទាំង ៤ នេះ ហៅថា រូបទាំងអស់ ។ រូបទាំងអស់ មិនមែនជាហេតុ ឥតហេតុ ប្រាសចាកហេតុ ប្រកបដោយបច្ច័យ រូបដែលបច្ច័យតាក់តែង ជាលោកិយ ប្រកបដោយ អាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ ដែលគន្ថៈគប្បីដោតក្រង ដែលឱឃៈ គប្បីប្រព្រឹត្តកន្លង ដែលយោគៈគប្បីប្រព្រឹត្តកន្លង ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសស្ទាបអង្អែល ជាប្រយោជន៍ដល់ឧបាទាន គួរដល់សេចក្តី ស្មៅហ្មង ជាអព្យាក្រឹត មិនមានអារម្មណ៍ មិនមែនជាចេតសិក ប្រាសចាក ចិត្ត ជាសភាវៈមិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ជារូបមិន ស្មៅហ្មង ដែលគួរដល់សេចក្តីស្មៅហ្មង មិនមែនប្រកបដោយវិតក្ក ប្រកបដោយ វិចារៈទេ មិនមែនមិនមានវិតក្កៈ ហើយមានត្រឹមតែវិចារៈទេ ជារូបមិន មានវិតក្កៈ មិនមានវិចារៈ មិនប្រកបដោយបីតិ មិនប្រកបដោយសុខ មិន ប្រកបដោយឧបេក្ខា ជារូបមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយ ភាវនា ជារូបមានហេតុ មិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយ ភាវនា ជារូបមិនមែនជាដល់នូវការសន្សំកពូនឡើង មិនមែនជាមិនដល់នូវ ការសន្សំកពូនឡើង មិនមែនជាសេក្ខៈ មិនមែនជាអសេក្ខៈ មានសភាពតូចឆ្មា