សង្គ្រាះរូបពួក ១
ក្បាលទី 66 · ទំព័រ 25
ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់បំណងនឹងសម្តែងរូបនោះ ដោយពិស្តារ កាលទ្រង់តាំងមាតិកាដោយការសង្គ្រោះរូប ១១ ពួក មាន រូបពួកមួយជាដើម ទើបត្រាស់ថា សព្វំ រូបំ ន ហេតុ ជាដើម ។ ក្នុងព្រះបាលីទាំងនោះ បទថា សព្វំ រូបំ នេះ បណ្ឌិតគប្បីប្រកបជាមួយនឹង បទទាំងពួងយ៉ាងនេះថា សព្វំ រូបំ ន ហេតុ សព្វំ រូបំ អហេតុកំ ដូច្នេះ ។