សង្គ្រាះរូបពួក ២
ក្បាលទី 66 · ទំព័រ 25
បទទាំងអស់ដែលទ្រង់តាំងទុក ៤៣ បទ មានពាក្យថា ន ហេតុ ជាដើម ទ្រង់លើកឡើងសម្តែងហើយ ។ បណ្តាបទទាំង ៤៣ នោះ ៤០ បទ តាមលំដាប់ ទ្រង់កាន់យកអំពី មាតិកា មកតាំង ៣ បទ ចុងក្រោយយកមកអំពីក្រៅមាតិកា ព្រោះហេតុនោះ បណ្ឌិតគប្បីជ្រាបការកំណត់ព្រះបាលី ក្នុងសង្គហៈទីមួយយ៉ាងនេះមុន ក្នុង សង្គហៈទី ២ ជាដើមក៏យ៉ាងនោះ ។