សង្គ្រាះរូបពួក ៣
បណ្តាសង្គហៈទាំងនោះ មានន័យដូចតទៅនេះ សង្គហៈទី ២ មាន ១០៤ ទុកៈ ។ ក្នុងទុកៈទាំងនោះ ១៤ ទុកៈ ក្នុង ខាងដើមជាដើមថា អត្ថិ រូបំ ឧបទា អត្ថិ រូបំ នោ ឧបទា ឈ្មោះថា បកិណ្ណកទុកៈ ព្រោះមិនមានសេចក្តីសម្ពន្ធនូវគ្នានិងគ្នា ។ ទុកៈតអំពីនោះ មានពាក្យជាដើមថា អត្ថិ រូបំ ចក្ខុសម្ផស្សស្ស វត្ថុ ឈ្មោះថា វត្ថុទុកៈ ព្រោះប្រព្រឹត្តទៅដោយអំណាចនៃការពិចារណាវត្ថុ និង អវត្ថុ ។ តអំពីនោះ ២៥ ទុកៈជាដើមថា អត្ថិ រូបំ ចក្ខុសម្ផស្សស្ស អារម្មណំ ឈ្មោះថា អារម្មណទុកៈ ព្រោះប្រព្រឹត្តទៅដោយអំណាចនៃការពិចារណា អារម្មណ៍ និងអនារម្មណ៍ ។ តអំពីនោះ ១០ ទុកៈជាដើមថា អត្ថិ រូបំ ចក្ខាយតនំ ឈ្មោះថា អាយតនទុកៈ ព្រោះប្រព្រឹត្តទៅដោយអំណាចនៃការ ពិចារណាអាយតនៈ និងមិនមែនអាយតនៈ ។ តអំពីនោះ ១០ ទុកៈជាដើមថា អត្ថិ រូបំ ចក្ខុធាតុ ឈ្មោះថា ធាតុទុកៈ ព្រោះប្រព្រឹត្តទៅដោយអំណាច ពិចារណាធាតុ និងមិនមែនធាតុ ។ តអំពីនោះ ៨ ទុកៈ មានជាដើមថា អត្ថិ រូបំ ចក្ខ្រុន្ទិយំ ឈ្មោះថា ឥន្ទ្រិយទុកៈ ព្រោះប្រព្រឹត្តទៅដោយអំណាច ពិចារណាឥន្ទ្រិយ និងមិនមែនឥន្ទ្រិយ ។ តអំពីនោះ ១២ ទុកៈជាដើមថា អត្ថិ រូបំ កាយវិញ្ញត្តិ ឈ្មោះថា សុខុមរូបទុកៈ ព្រោះប្រព្រឹត្តទៅដោយអំណាច ពិចារណាសុខុមរូប និងមិនមែនសុខុមរូប នេះជាការកំណត់ព្រះបាលីក្នុង សង្គហៈទី ២ ។ សង្គ្រោះរូបពួក ៣ ក្នុងសង្គហៈទី ៣ មាន ១០៣ តិកៈ បណ្តាតិកៈទាំងនោះ ១៣ តិកៈ ដែលទ្រង់ប្រកបអជ្ឈត្តិកទុកៈ ១ ក្នុងបកិណ្ណកទុកៈ ១៤ តាមដែល ពោលហើយ ក្នុងសង្គហៈទី ២ ចូលជាមួយទុកៈ ១៣ ដ៏សេស ហើយ