សង្គ្រាះរូបពួក ៤ ជាដើម

ក្បាលទី 66 · ទំព័រ 27

[ ៦-១៣ ] ក្នុងសង្គហៈទី ៤ មាន ២២ ចតុក្កៈ បណ្តាចតុក្កៈទាំងនោះ ចតុក្កៈចុងក្រោយ ទ្រង់មិនបានកាន់យកមាតិកាតាមដែលពោលហើយក្នុង រូបសង្គហៈនេះយ៉ាងនេះថា រូបជាឧបាទាក៏មាន រូបមិនជាឧបាទាក៏មាន ដូច្នេះ ហើយ ទ្រង់តាំងទុក តែទ្រង់កាន់យកមាតិកាក្រៅអំពីនេះមកតាំងទុក សេចក្តី នេះដូចម្តេច គឺ ៣ ទុកៈខាងដើម ក្នុងបកិណ្ណកទុកៈទាំងឡាយ ក្នុងការសង្គ្រោះ រូបពួក ២ ពួកណាមុន ក្នុង ៣ ទុកៈនោះ ទ្រង់កាន់យកទុកៈនីមួយៗ ប្រកប ជាមួយទុកៈនីមួយៗ ៥ ទុកៈ ដោយន័យជាដើមថា យំ តំ រូបំ ឧបទា តំ អត្ថិ ឧបទិន្នំ អត្ថិ អនុបទិន្នំ រូបណា ជាឧបាទា រូបនោះជាឧបាទិន្នក៏មាន ជាអនុបាទិន្នក៏មាន ដូច្នេះហើយ ទ្រង់តាំង ១៥ ចតុក្កៈខាងដើម ដែលមាន ៣ ទុកៈជាមូល ។ ឥឡូវនេះ សនិទស្សនទុកៈទី ៤ នេះ មិនដល់ការប្រកបជាមួយទុកៈ ខាងចុង ដោយន័យជាដើមថា រូបជាសនិទស្សនៈ ដែលប៉ះខ្ទប់បានក៏មាន ដែលប៉ះខ្ទប់មិនបានក៏មាន ដូច្នេះ ឬប្រកបជាមួយទុកៈខាងដើម ដោយន័យជាដើម ថា ជាឧបាទាក៏មាន មិនមែនជាឧបាទាក៏មាន ព្រោះមិនមានអត្ថ ព្រោះមិន មានលំដាប់ប្រព្រឹត្តទៅ និងព្រោះមិនមានការផ្សេងគ្នា ។ ពិតហើយ រូបដែល ជាសនិទស្សនៈ ឈ្មោះថា ប៉ះខ្ទប់មិនបាន ឬថា មិនជាឧបាទា រមែងមិនមាន ព្រោះហេតុនោះ ទើបរូបនោះមិនដល់នូវការប្រកប ព្រោះមិនមានអត្ថ តែរូប ដែលជាឧបាទិន្ន និងអនុបាទិន្នមាន ព្រោះហេតុនោះ ទើបរូបនោះមិនដល់នូវ ការប្រកប ព្រោះមិនមានលំដាប់ប្រព្រឹត្តទៅ ។