អភិធម្មបិដក ឯកកនិទ្ទេស
រូបទាំងអស់ សុទ្ធតែគ្មានហេតុ សុទ្ធតែឥតហេតុ សុទ្ធតែប្រាសចាក ហេតុ សុទ្ធតែប្រកបដោយបច្ច័យ សុទ្ធតែមានបច្ច័យតាក់តែង សុទ្ធតែជា រូបតែម្យ៉ាង សុទ្ធតែជាប់នៅក្នុងលោក សុទ្ធតែប្រកបដោយអាសវៈ សុទ្ធតែ ជាប្រយោជន៍ដល់សញ្ញោជនៈ សុទ្ធតែជារូបដែលគន្ថៈគប្បីដោតក្រង សុទ្ធតែ ជារូបដែលឱឃៈគប្បីប្រព្រឹត្តកន្លង សុទ្ធតែជារូបដែលយោគៈគប្បីប្រព្រឹត្តក ន្លង សុទ្ធតែជាប្រយោជន៍ដល់នីវរណៈ សុទ្ធតែជារូបដែលបរាមាសស្ទាប អង្អែល សុទ្ធតែជាប្រយោជន៍ដល់ឧបាទាន សុទ្ធតែគួរដល់សេចក្តីសៅហ្មង សុទ្ធតែជាអព្យាក្រឹត សុទ្ធតែគ្មានអារម្មណ៍ សុទ្ធតែមិនមែនជាចេតសិក សុទ្ធតែ ប្រាសចាកចិត្ត សុទ្ធតែមិនមែនជាវិបាក មិនមែនមានវិបាកជាធម្មតា ជារូប មិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង មិនមែនប្រកបដោយវិតក្ក ប្រកបដោយ វិចារៈទេ មិនមែនមិនមានវិតក្កៈ មានត្រឹមតែវិចារៈទេ សុទ្ធតែមិនមាន វិតក្ក មិនមានវិចារៈ មិនមែនប្រកបដោយបីតិ មិនប្រកបដោយសុខ មិន ប្រកបដោយឧបេក្ខា ជារូបមិនគប្បីលះដោយទស្សនៈ មិនគប្បីលះដោយ ភាវនា ជារូបមានហេតុមិនគប្បីលះដោយទស្សនៈ មិនគប្បីលះដោយភាវនា មិនដល់នូវការសន្សំកពូនឡើង មិនមែនជាការមិនដល់នូវការសន្សំកពូនឡើង មិនមែនជាសេក្ខៈ មិនមែនជាអសេក្ខៈ ជារូបតូចឆ្មារ ជាកាមាវចរ មិនមែន ជារូបាវចរ មិនមែនជាអរូបាវចរ រាប់ចូលក្នុងវដ្តៈ មិនមែនមិនរាប់ចូលក្នុង វដ្តៈ ជាអនិយត មិនមែនជានិយ្យានិកៈ ជារូបកើតឡើងហើយ គប្បីដឹង ដោយវិញ្ញាណ ៦ ជារូបមិនទៀង សុទ្ធតែត្រូវជរាគ្របសង្កត់បាន ការ សង្គ្រោះរូបដោយចំណែក ១ យ៉ាងនេះ ។