អត្ថរបស់វិធសព្ទ

ក្បាលទី 66 · ទំព័រ 36

ធម៌ដែលជរាគប្បីគ្របសង្កត់ ។ ម្យ៉ាងទៀត ព្រោះជរារមែងប្រាកដក្នុង រូបកាយ ទើបទ្រង់ត្រាស់ថា ជរាភិភូតមេវ ដូច្នេះ ។ វិធ សព្ទ ក្នុងព្រះបាលីនេះថា ឯវំ ឯកវិធេន រូបសង្គហោ ប្រើក្នុង អត្ថថា មានះ សណ្ឋាន និង កោដ្ឋាស ។ ពិតហើយ មានះ ឈ្មោះថា វិធា ដូចក្នុងប្រយោគជាដើមថា សេយ្យោហមស្មីតិ វិធា សទិសោហមស្មីតិ វិធា ការឆ្មើងឆ្មៃ ព្រោះតាំង ខ្លួនថា អញប្រសើរជាងគេ ១ ការឆ្មើងឆ្មៃ ព្រោះតាំងខ្លួនថា អញស្មើនឹង គេ ១ ដូច្នេះ ។ សណ្ឋាន ឈ្មោះថា វិធា ដូចក្នុងប្រយោគជាដើមថា កថំវិធំ សីលវន្តំ វទន្តិ កថំវិធំ បញ្ញវន្តំ វទន្តិ អ្នកប្រាជទាំងឡាយ ហៅបុគ្គលដូចម្តេចថា ជាអ្នកមានសីល ហៅបុគ្គលដូចម្តេចថា ជាអ្នកមានបញ្ញា ដូច្នេះ ពាក្យថា កថំវិធំ មានអត្ថដូចពាក្យថា កថំសណ្ឋិតំ ។ កោដ្ឋាស ឈ្មោះថា វិធា ដូចក្នុងប្រយោគជាដើមថា ឯកវិធេន ញាណវត្ថុំ ទុវិធេន ញាណវត្ថុ ញាណវត្ថុ មានប្រការ ១ ញាណវត្ថុមាន ២ ដូច្នេះ ។ សូម្បីក្នុងអធិការនេះ ក៏ទ្រង់បំណងយកកោដ្ឋាស ។ សង្គហ សព្ទ មាន ៤ យ៉ាង ដោយអំណាចនៃជាតិសង្គហៈ សញ្ជាតិសង្គហៈ កិរិយាសង្គហៈ និងគណនសង្គហៈ ។ ក្នុងសង្គហៈទាំង ៤ នោះ សង្គហៈ គឺការសង្គ្រោះនេះថា សព្វេ ខត្តិយា អាគច្ឆន្តុ សព្វេ ព្រាហ្មណា សព្វេ វេស្សា សព្វេ សុទ្ទា អាគច្ឆន្តុ យាចា វុសោ វិសាខ សម្មាវាចា យោ ច សម្មាកម្មន្តោ យោ ច សម្មាអាជីវោ ឥមេ ធម្មា សីលក្ខន្ធេ សង្គហិតា ចូរក្សត្រទាំងឡាយមក ចូរព្រាហ្មណ៍ ទាំងឡាយមក ចូរវេស្សៈទាំងឡាយមក ចូរសូទ្រៈទាំងឡាយមក និងបាលីថា ម្នាលអាវុសោវិសាខ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ ធម៌ ទាំង នេះ លោកសង្គ្រោះចូលក្នុងសីលក្ខន្ធ ដូច្នេះ ឈ្មោះថា ជាតិសង