អដ្ឋកថាអធិប្បាយបញ្ចកនិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសនៃការសង្គ្រោះរូបជាពួក ៥ ដូចតទៅ បទថា កក្ខឡំ បានដល់ រឹងកំព្រឹស ។ ការរឹងនុ៎ះឯង ហៅថា ខរគតំ អធិប្បាយថា គ្រោតគ្រាត ។ បទថា កក្ខឡត្តំ កក្ខឡភាវោ ទាំង ២ ក្រៅអំពីនេះ ក៏ជាការអធិប្បាយសភាវៈនុ៎ះឯង ។ បទថា អជ្ឈត្តំ បានដល់ ជាខាងក្នុងដែលកើតក្នុងខ្លួន ។ បទថា ពហិទ្ធា បានដល់ ជាខាងក្រៅ ។ បទថា ឧបទិន្នំ បានដល់ មានកម្មជា សមុដ្ឋានបុណ្ណោះក៏មិនមែន ។ ពាក្យថា ឧបទិន្នំ នេះ ជាការប្រារព្ធរូប ដែលតាំងនៅក្នុងសរីរៈដោយមិនផ្សេងគ្នា ។ ពិតហើយ រូបដែលតាំងនៅក្នុង សរីរៈ ជាឧបាទិន្នក្តី ជាអនុបាទិន្នក្តី ឈ្មោះថា ជាឧបាទិន្នទាំងអស់ ដោយអំណាចនៃរូបដែលតណ្ហាកាន់យក ដែលមានះប្រកាន់ និងដែលទិដ្ឋិ ចាប់យកហើយ ។ បទថា តេជោគតំ បានដល់ ធម្មជាតិដែលទៅក្នុងតេជោធាតុទាំងអស់ ដែលមានការក្តៅជាលក្ខណៈ ម្យ៉ាងទៀត ធម្មជាតិដែលដល់នូវភាពជា របស់ក្តៅ គឺតេជោធាតុ ព្រោះហេតុនោះ ទើបឈ្មោះថា តេជោគតំ ។ បទថា ឧស្មា បានដល់ អាការដែលក្តៅ ។ បទថា ឧស្មាគតំ បានដល់ ធម្មជាតិដែលដល់នូវភាវៈក្តៅ ។ ពាក្យនេះ ជាឈ្មោះរបស់អាការដែលក្តៅ ។ បទថា ឧសុមំ បានដល់ កម្តៅដ៏មានកម្លាំង ធម្មជាតិដែលដល់នូវភាពក្តៅ គឺកម្តៅ ព្រោះហេតុនោះ ទើបឈ្មោះថា ឧសុមគតំ ( កម្សួលក្តៅ ) ។ រូបដែលឈ្មោះថា វាយោ ដោយអំណាចនៃធម្មជាតិដែលបក់ទៅមក វាយោន៎ុះឯង ។ ការបក់ទៅមកនោះឯង ឈ្មោះថា វាយោគតំ ព្រោះដល់ នូវភាវៈដែលបក់ទៅមក ។ បទថា ថម្ភិតត្តំ បានដល់ ភាពដែលរូបត្រូវគាំទ្រ ដូចភាពដែលទង និងសម្បកឧប្បលជាដើម ដែលពេញដោយខ្យល់ ត្រូវ ខ្យល់គាំទ្រ ។