អភិធម្មបិដក រូបមានប្រមាណ ៦ ជាដើម

ក្បាលទី 66 · ទំព័រ 178

រូបមានប្រមាណ ៦ ជាដើម រូបាយតនៈ ជារូបដែលគប្បីដឹងបានដោយភ្នែក សទ្ទាយតនៈ ជារូបដែលគប្បីដឹងបានដោយត្រចៀក គន្ធាយតនៈ ជារូបដែលគប្បីដឹងបាន ដោយម្រចុះ រសាយតនៈ ជារូបដែលគប្បីដឹងបានដោយអណ្តាត ផោដ្ឋព្វាយតនៈ ជារូបដែលគប្បីដឹងបានដោយកាយ រូបទាំងអស់ ជារូបដែលគប្បី ដឹងបានដោយចិត្ត ។ ការសង្គ្រារូបដោយប្រការ ៦ យ៉ាងនេះឯង រូបមានប្រមាណ ៦ ចប់ រូបាយតនៈ ជារូបដែលគប្បីដឹងបានដោយភ្នែក សទ្ទាយតនៈ ជារូបដែលគប្បីដឹងបានដោយត្រចៀក គន្ធាយតនៈ ជារូបដែល គប្បីដឹងបានដោយម្រចុះ រសាយតនៈ ជារូបដែលគប្បីដឹងបានដោយអណ្តាត ផោដ្ឋព្វាយតនៈ ជារូបដែលគប្បីដឹងបានដោយកាយ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ( ទាំងនេះ ) ជារូប ដែលគប្បីដឹងបានដោយមនោធាតុ រូបទាំងអស់ ជារូបដែលគប្បីដឹងបាន ដោយមនោវិញ្ញាណធាតុ ។ ការសង្គ្រោះរូបដោយប្រការ ៧ យ៉ាងនេះឯង រូបមានប្រមាណ ៧ ចប់ រូបាយតនៈ ជារូបដែលគប្បីដឹងបានដោយភ្នែក សទ្ទាយតនៈ ជារូបដែលគប្បីដឹងបានដោយត្រចៀក គន្ធាយតនៈ ជារូបដែលគប្បីដឹងបាន ដោយច្រមុះ រសាយតនៈ ជារូបដែលគប្បីដឹងបានដោយអណ្តាត ផោដ្ឋព្វៈ ( ការប៉ះពាល់ ) ជាទីពេញចិត្ត មានសម្ផស្សជាសុខ ជារូបដែលគប្បីដឹង បានដោយកាយ ផោដ្ឋព្វៈមិនជាទីពេញចិត្ត មានសម្ផស្សជាទុក្ខ ជារូបដែល គប្បីដឹងដោយកាយ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ( ទាំងនេះ ) ជារូបដែលគប្បីដឹងបានដោយមនោធាតុ រូប ទាំងអស់ ជារូបដែលគប្បីដឹងបានដោយមនោវិញ្ញាណធាតុ ។