អដ្ឋកថាអធិប្បាយឆក្កនិទ្ទេសជាដើម
អធិប្បាយ ឆក្កនិទ្ទេសជាដើម [ ១៥៧-១៥៩ ] ព្រះមានព្រះភាគ ទ្រង់អធិប្បាយដោយមិនបានសាកសួរ អំពីខាងដើមឡើយ ព្រោះមិនមានសេចក្តីផ្សេងគ្នានៃបទចុងក្រោយ ( មនោវិញ្ញេយ្យំ ) នៃការសង្គ្រោះរូបជាមួយពួក ៦ ជាដើមទាំង ៣ ពួក ។ គប្បី ជ្រាបវិគ្គហៈ ក្នុងនិទ្ទេសនៃការសង្គ្រោះរូបជាមួយពួក ៦ ជាដើមនោះ ។ រូប ដែលឈ្មោះថា ចក្ខុវិញ្ញេយ្យំ ព្រោះអត្ថថា អាចដឹងបានដោយចក្ខុវិញ្ញាណ ។ បេ ។ រូបដែលឈ្មោះថា មនោវិញ្ញេយ្យំ ព្រោះអត្ថថា អាចដឹងបានដោយ មនោវិញ្ញាណ ។ រូបដែលឈ្មោះថា មនោធាតុវិញ្ញេយ្យំ ព្រោះអត្ថថា អាចដឹងបាន ដោយមនោធាតុ ៣ យ៉ាង ។ ក្នុងបទថា សព្វំ រូបំ នេះ ព្រោះសូម្បីត្រឹមតែ ជារូបមួយ ដែលមនោវិញ្ញាណធាតុមិនដឹង មិនមាន ព្រោះហេតុនោះ ទើប ត្រាស់ថា សព្វំ រូបំ ដូច្នេះ ។ ពិតហើយ ន័យក្នុងឋានៈដែលដល់ព្រះអភិធម្ម ហើយ គួរធ្វើន័យដែលព្រះសម្មាសម្ពុទ្ធមិនបានធ្វើ ឈ្មោះថា រមែងមិនមាន ។ ឋានៈនេះ ឈ្មោះថា ឋានៈដែលគួរនាំន័យ ព្រោះមិនមានរូប សូម្បីតែមួយ ដែលមនោវិញ្ញាណធាតុមិនដឹង ព្រោះហេតុនោះ កាលទ្រង់ធ្វើន័យ ទើប ត្រាស់ថា សព្វំ រូបំ ដូច្នេះ ។ បទថា សុខសម្ផស្សោ គឺបានសុខវេទនាជាបច្ច័យ ។ បទថា ទុក្ខសម្ផស្សោ គឺបានទុក្ខវេទនាជាបច្ច័យ ។ ក្នុងអដ្ឋកនិទ្ទេសនេះ ទ្រង់ប្រទាន ន័យនេះ ព្រោះសុខ និងទុក្ខ មានផោដ្ឋព្វារម្មណ៍ ជាភាវៈរបស់ខ្លួន ។