អភិធម្មបិដក រូបមានប្រមាណ ៩ ជាដើម

ក្បាលទី 66 · ទំព័រ 181

រូបមានប្រមាណ ៩ ជាដើម រូបជាចក្ខ្រុន្ទិយនោះ តើដូចម្តេច ។ ចក្ខុណា គឺប្រសាទ ដែលអាស្រ័យមហាភូតទាំង ៤ ។ បេ ។ ហៅថា ស្រុកទំនេរក៏បាន នេះរូបជា ចក្ខ្រុន្ទិយ ។ រូបជាសោត្រិន្ទិយ ។ បេ ។ ជាឃាន្រិន្ទិយ ។ បេ ។ ជាជិវ្ញ្រិន្ទិយ ។ បេ ។ ជាកាយ្រិន្ទិយ ។ បេ ។ ជាឥត្ថ្រិន្ទិយ ។ បេ ។ ជាបុរិស្រិន្ទិយ ។ បេ ។ ជាជីវិត្រិន្ទិយនោះ តើដូចម្តេច ។ អាយុ ការស្ថិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តទៅបាន ការរក្សានូវរូបធម៌ទាំងឡាយនោះ គឺជីវិត ជីវិត្រិន្ទិយណា នេះរូបជាជីវិត្រិន្ទិយ ។ រូបមិនមែនជាឥន្ទ្រិយនោះ តើដូចម្តេច ។ រូបាយតនៈ ។ បេ ។ កពឡិង្ការាហារ នេះរូបមិនមែនជាឥន្ទ្រិយ ។ ការសង្គ្រោះរូបដោយប្រការ ៩ យ៉ាងនេះឯង រូបមានប្រមាណ ៩ ចប់ រូបជាចក្ខ្រុន្ទិយនោះ តើដូចម្តេច ។ ភ្នែកណា គឺប្រសាទ ដែលអាស្រ័យមហាភូតទាំង ៤ ។ បេ ។ ហៅថា ស្រុកទំនេរក៏បាន នេះរូបជា ចក្ខ្រុន្ទិយ ។ រូបជាសោត្រិន្ទិយ ។ បេ ។ ជាឃាន្រិន្ទិយ ។ បេ ។ ជាជិវ្ញ្រិន្ទិយ ។ បេ ។ ជាកាយ្រិន្ទិយ ។ បេ ។ ជាឥត្ថ្រិន្ទិយ ។ បេ ។ ជាបុរិស្រិន្ទិយ ។ បេ ។ ជាជីវិត្រិន្ទិយនោះ តើដូចម្តេច ។ អាយុ ការស្ថិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តទៅ ការរក្សានូវរូបធម៌ទាំងឡាយនោះ គឺជីវិត ជីវិត្រិន្ទិយណា នេះរូបជាជីវិត្រិន្ទិយ ។ រូបមិនមែនជាឥន្ទ្រិយ ជា សប្បដិឃៈនោះ តើដូចម្តេច ។ រូបាយតនៈ ។ បេ ។ ផោដ្ឋព្វាយតនៈ នេះរូប