អដ្ឋកថាអធិប្បាយនវកនិទ្ទេសជាដើម
ក្បាលទី 66 · ទំព័រ 183
អធិប្បាយ នវកនិទ្ទេសជាដើម [ ១៦០-១៦២ ] ក្នុងនវកនិទ្ទេស ទ្រង់ប្រទានន័យ ព្រោះថា រូបដែល មិនជាឥន្ទ្រិយមាន ក្នុងរូបពួក ១០ ទ្រង់ប្រទានន័យ ព្រោះថា រូបនោះនុ៎ះឯង ជាសប្បដិឃៈ និងអប្បដិឃៈ ក្នុងពួក ១១ ទ្រង់ចែកអាយតនៈ ១០ និង កន្លះ ។ បណ្ឌិតគប្បីជ្រាបនិទ្ទេសវារនៃអាយតនៈទាំងនោះដោយពិស្តារ តាម ន័យដែលពោលហើយ ។ ពាក្យដ៏សេស ក្នុងបទទាំងពួង មានអត្ថងាយ យល់ហើយ ។