អភិធម្មបិដក ហេតុគោច្ឆកៈ
ហេតុគោច្ឆកៈ ពួកធម៌ជាហេតុ តើដូចម្តេច ។ កុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកតហេតុ ៣ កាមាវចរហេតុ ៩ រូបាវចរហេតុ ៦ អរូបាវចរ ហេតុ ៦ អបរិយាបន្នហេតុ ៦ ។ បណ្តាហេតុទាំងនោះ កុសលហេតុ ( ហេតុនៃកុសល ) ៣ តើដូចម្តេច ។ អលោភៈ អទោសៈ អមោហៈ ។ បណ្តាកុសលហេតុទាំងនោះ អលោភៈ តើដូចម្តេច ។ ការមិនជាប់ជំពាក់ ការមិនជាប់ស្អិត ភាពនៃចិត្ត មិនជាប់ជំពាក់ក្នុងអារម្មណ៍ ការមិនត្រេកអរ ការមិនរីករាយ ភាពនៃចិត្តមិន ត្រេកអរក្នុងអារម្មណ៍ ការមិនសម្លឹងរំពៃ សេចក្តីមិនលោភ ជាកុសលមូល ណា នេះហៅថា អលោភៈ ។ បណ្តាកុសលមូលទាំងនោះ អទោសៈ តើ ដូចម្តេច ។ ការមិនប្រទូស្ត អាការមិនប្រទូស្ត ភាពនៃចិត្តមិនប្រទូស្តក្នុងអារម្មណ៍ ការមេត្រី ការរាប់អាន ភាពនៃចិត្តរាប់អាន ការអាណិត ការប្រព្រឹត្ត អាណិត ភាពនៃចិត្តអាណិត ការស្វែងរកនូវប្រយោជន៍ ការអនុគ្រោះ ការ មិនគុំកួន ការមិនបៀតបៀន សេចក្តីមិនប្រទូស្ត ជាកុសលមូលណា នេះ ហៅថា អទោសៈ ។ បណ្តាកុសលមូលទាំងនោះ អមោហៈ តើដូចម្តេច ។ ការដឹងច្បាស់ក្នុងទុក្ខ ដឹងច្បាស់ក្នុងទុក្ខសមុទយៈ ដឹងច្បាស់ក្នុងទុក្ខនិរោធ ដឹងច្បាស់ក្នុងទុក្ខនិរោធគាមិនីបដិបទា ដឹងច្បាស់ក្នុងខន្ធជាចំណែកខាងដើម ដឹងច្បាស់ក្នុងខន្ធជាចំណែកខាងចុង ដឹងច្បាស់ក្នុងខន្ធជាចំណែកខាងដើម និង ខាងចុង ដឹងច្បាស់ក្នុងពួកធម៌ ដែលកើតឡើង ព្រោះអាស្រ័យបច្ច័យនោះៗ ( បដិច្ចសមុប្បន្នធម៌ ) និងបញ្ញា ការដឹងច្បាស់ ការសន្សំ ការប្រមូល ការ ពិចារណាធម៌ ការចំណាំ ការចំណាំជាប់ ការចំណាំស្និទ្ធ ភាពជាបណ្ឌិត ការឈ្លាសវៃ ការប្រសប់ ការបិុនបេៅ ការគិតគូរ ការពិចារណា ប្រាជ្ញាដូចជា ផែនដី ប្រាជ្ញាទម្លាយនូវកិលេស ធម្មជាតសម្រាប់ណែន